ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កំពុង​ឆ្លើយ​ផ្ទាល់មាត់​ក្នុង​សម័យប្រជុំ​សភា​ពាក់ព័ន្ធ​តួនាទី​ភារកិច្ច​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​កំពុង​ឆ្លើយ​បំភ្លឺ​សំណួរ​មួយ​ចំនួន​របស់​សមាជិក​រដ្ឋសភា​ទាក់ទង និង​តួនាទី និង​ភារៈកិច្ច​របស់​ខ្លួន ។ ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ លោក​អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​កំពុង​ឆ្លើយ​បំភ្លឺ​សំណួរ​មួយ​ចំនួន​របស់​សមាជិក​រដ្ឋសភា​ទាក់ទង និង​តួនាទី និង​ភារៈកិច្ច​របស់​ខ្លួន ។ ការ​ឆ្លើយ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

សម្រាប់​ការ​កោះ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មក​សួរនាំ​ពី​សំណាក់​រដ្ឋសភា​ឯក​បក្ស​ក្នុង​អាណត្តិ​ទី​៦​នេះ បើ​តាម​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ការ​ប្រជុំ​មិន​ត្រូវ​បាន​កំណត់​កូរ៉ុម​សមាជិក​សភា​ចូលរួម​នោះ​ទេ ។ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា កន្លង​ថា ក្រៅពី​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ន​រដ្ឋសភា​នឹង​កោះហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត ដើម្បី​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​អង្គប្រជុំ​រដ្ឋសភា​បន្ត​ទៀត​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​បើក​កិច្ចប្រជុំ​កំណត់​ថ្ងៃ ដើម្បី​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​នេះ ដើម្បី​សួរ​ដេញដោល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នេះ គឺជា​លើក​ដំបូង​ហើយ​សម្រាប់​រដ្ឋសភា​ឯក​បក្ស​ក្នុង​អាណត្តិ​ទី​២ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ។ យោង​តាម​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល ហើយ​ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ឬ​ច្រើន​រូប​អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើង ។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​ផ្ទាល់ខ្លួន ។

មាត្រា​នេះ​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី​ឆ្លើយ​ផ្ទាល់មាត់​ក៏​បាន​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ​ក៏​បាន ។ តាម​ការ​សង្កេត​ក្នុង​នីតិកាល​ទី​៦​នេះ កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ម្តង​ៗ​របស់​រដ្ឋសភា​មិនសូវ​មានការ​សួរ​ដេញដោល​គ្នា ឬ​មាន​ភាព​ផុសផុល​ក្នុង​ការ​តតាំង​គ្នា​ឡើយ​ពោល គឺ​មិន​ដូច​កាល​មាន​សមាជិក​សភា​មក​ពី​អតីត​បក្ស​ប្រឆាំង ។ ជា​ការ​កត់សម្គាល់​រដ្ឋសភា​ក្នុង​នីតិកាល​ទី​៦​នេះ​ក៏​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​- អន្តរជាតិ​មួយ​ចំនួន​ថា ជា​រដ្ឋសភា​ឯក​បក្ស​ដោយសារ​អាណត្តិ​នេះ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់​ដែល​គ្រប់គ្រង​អាសនៈ​ក្នុង​រដ្ឋសភា ។

ទោះ​យ៉ាងណា​ក្តី​កាលពី​ពេល​កន្លង​មក​ភាគី​រដ្ឋាភិបាល​ក៏​ដូច​ជា គណបក្សកាន់អំណាច​ធ្លាប់​បាន​អះអាង​ថា ទោះ​រដ្ឋសភា​មាន​គណបក្ស​តែ​មួយ​ក៏​កម្ពុជា​នៅ​តែ​ជា​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ដែរ ព្រោះ​កម្ពុជា​មាន​គណបក្ស​ច្រើន​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​តែ​គ្រាន់​គណបក្ស​ទាំងនោះ​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ