ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​វិញ​បាត់​ប្រពន្ធ​ជាមួយ​លុយ​ជិត​៣​ពាន់​ដុល្លារ​ ផ្អើល​ចោម​ចៅ​ទី​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ស្រឡាញ់​ទុកចិត្ត​ប្រពន្ធ​ខ្លាំង​ពេក ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ​បាត់​ប្រពន្ធ ថែម​ទាំង​យក​ទ្រព្យសម្បត្តិ​ទៅ​ជាមួយ​អស់​ជិត​៣​ពាន់​ដុល្លារ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ស្រឡាញ់​ទុកចិត្ត​ប្រពន្ធ​ខ្លាំង​ពេក ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ​បាត់​ប្រពន្ធ ថែម​ទាំង​យក​ទ្រព្យសម្បត្តិ​ទៅ​ជាមួយ​អស់​ជិត​៣​ពាន់​ដុល្លារ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​បាត់​ខ្លួន​ខាងលើ​ឈ្មោះ ខែ​ត ស្រី​ទូច អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ប្តី​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដូន​ឪ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជំ​គិរី ខេត្តកំពត ចំណែក​ប្តី​ឈ្មោះ ភី ប្រុស ហៅ​វណ្ណ​: អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ហ្គា​ស​ទាន់​សម័យ​​ម្តុំ​ផ្សារ​ថ្មី មានស្រុក​កំណើត​នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជំ​គិរី​ខេត្តកំពត ។ រីឯ​សម្ភារៈ​​ដែល​ប្រពន្ធ​យក​ទៅ​រួម​មាន ខ្សែ​.​ក​មាស​របស់​ប្តី​ទម្ងន់​៥​ជី​មួយ​ខ្សែ ខ្សែដៃ​មាស​របស់​ប្រពន្ធ​មួយ​ខ្សែ​ទម្ងន់​៣​ជី និង​កងដៃ​ឈុត​១៤​កង ជិត​១​ពាន់​ដុល្លារ និង​កងជើង​២​ខ្សែ​ប្លា​ក​ទី​ន​ជាង​១​លាន​រៀល រួម​នឹង​លុយ​ឱ្យ​ប្រពន្ធ​ទុក​៨០០​ដុល្លារ សរុប​ទាំងអស់​ប្រមាណ​៣​ពាន់​ដុល្លារ ។

តាម​ការ​រៀបរាប់​ពី​បុរស​ជា​ប្តី​ប្រាប់​ថា ប្រពន្ធ​គាត់​នឹង​គាត់​រៀប​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​ជាង​១​ឆ្នាំ​មក​ហើយ​មិន​ទាន់​មានកូន​ទេ ចំណែក​រូប​គាត់​នឹង​ប្រពន្ធ​ពុំដែល​មាន​ជំ​លោះ​នឹង​គ្នា​ធ្ងន់ធ្ងរ​ឡើយ គឺ​ស្រឡាញ់​គ្នា​ជា​ធម្មតា​ដោយ​ឱ្យ​ប្រពន្ធ​នៅ​តែ​ផ្ទះ​ដាំបាយ​ឲ្យ​គាត់​ហូប​តែ​១​ពេល​ក្នុង​១​ថ្ងៃ ។ ហើយ​នៅ​មុន​កើតហេតុ​គាត់​ឆ្ងល់​បន្តិច​ផង​ដែរ ព្រោះ​នៅ​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ប្រពន្ធ​តឿន​ឱ្យ​គាត់​ប្រញាប់​ទៅ​ធ្វើការ​ប្លែក​ជាង​រាល់ថ្ងៃ​។ លុះ​គាត់​ត្រឡប់​មក​ពី​ធ្វើការ​វិញ​មិនឃើញ​ប្រពន្ធ បន្ទាប់​មក​អ្នក​ជិតខាង​ប្រាប់​ថា ឃើញ​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់​ចេញ​ទៅ​ក្រៅ​តាំងពី​ថ្ងៃត្រង់​មក​ម្ល៉េះ ។

ចំណែក​បងស្រី​បង្កើត​របស់​ស្ត្រី​បាត់​ខ្លួន​ដែល​រស់នៅ​បន្ទប់​ជិត​គ្នា​ប្រាប់​ប្អូនថ្លៃ​ទាំង​ទឹកភ្នែក​ផង​ដែរ​ថា នៅ​មុន​កើតហេតុ គាត់​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ពេល​ថ្ងៃត្រង់​ឃើញ​ប្អូនស្រី​ខ្លួន​រៀបចំ​ខ្លួន ហើយ​គាត់​សួរ​ប្អូនស្រី តែ​ប្អូនស្រី​គាត់​ប្រាប់​ថា «​គាត់​ទៅ​លេង​ម៉ែ​ពុក​នៅ​ស្រុក​» ។ ហើយ​គាត់​សួរ​ទៀត​ថា «​តេ​ប្រាប់​ប្តី​នៅ​» ប្អូនស្រី​ឆ្លើយ​តប​ទៀត​ថា «​អត់​បាន​ប្រាប់​ប្តី​គាត់​ទេ​» ហើយ​ចេញ​ទៅ​បាត់ លុះ​នៅ​ម៉ោង​កើតហេតុ​គាត់​តេ​សួរ​ទៅ​ម៉ែ​ពុក​នៅ​ស្រុក​ពួក​គាត់​មិនដឹង​ឡើយ ។

បើ​តាម​ការ​មើល​ទឹកមុខ​បងស្រី​ស្ត្រី​ដែល​បាត់​ខ្លួន មើលទៅ​ដូច​ជា​ដឹង​រឿង​រាវ​ផង​ដែរ ហើយ​បដិសេធ​ថា រូប​គាត់​មិនដឹង​រឿង ។ ទាក់ទិន​នឹង​ករណី​នេះ បុរស​ជា​ប្តី​បាន​ត្រឹម​អោប​រូបថត សូម​ឱ្យ​ប្រពន្ធ​របស់​គាត់​ត្រឡប់​មក​វិញ គាត់​មិន​រករឿង​អ្វី​ទេ ព្រោះ​ខ្លាច​ចាញ់​ការ​លួងលោម​ពី​នាក់​ដទៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ