ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម ថៃ​ណា មិន​ចង់ធ្វើ​ជា​តារា​ជាប់​កិច្ច​សន្យា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ស៊ឹម ថៃ​ណា ដែល​ជា​តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​អឹ​ម​កាលពី​ច្រើន​ឆ្នាំ​មុន ស្រាប់តែ​ស្រអាប់​ពណ៌ បន្តិច​ម្តង​ៗ​ព្រោះតែ​នាង​ជួប​រឿង​មួយ​ចំនួន​ក្នុង​ជីវិត ។ ទោះជា​យ៉ាងណា​ក្តី​ក្រោយ​មក​នាង​ព្យាយាម​ជម្នះ​បញ្ហា ហើយ​ពង្រឹង​អាជីព​ឡើង​វិញ​ដោយ​ច្រៀង​ពេល​យប់…

រាជធានី​ភ្នំពេញ ៖ កញ្ញា​ស៊ឹម ថៃ​ណា ដែល​ជា​តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម​អឹ​ម​កាលពី​ច្រើន​ឆ្នាំ​មុន ស្រាប់តែ​ស្រអាប់​ពណ៌ បន្តិច​ម្តង​ៗ​ព្រោះតែ​នាង​ជួប​រឿង​មួយ​ចំនួន​ក្នុង​ជីវិត ។ ទោះជា​យ៉ាងណា​ក្តី​ក្រោយ​មក​នាង​ព្យាយាម​ជម្នះ​បញ្ហា ហើយ​ពង្រឹង​អាជីព​ឡើង​វិញ​ដោយ​ច្រៀង​ពេល​យប់ និង​បង្កើត​បទ​ថ្មី​ដោយ​ខ្លួនឯង ។

ក្រោយ​ចាក​ចេញពី​ផលិតកម្ម​M ស៊ឹ​ម ថៃ​ណា បាន​ក្លាយជា​តារាចម្រៀង​ឯករាជ្យ ដោយ ផលិត​បទ​ចម្រៀង Original Song បង្ហោះ​នៅ​លើ​យូ​ធូប ក្នុង​ឆា​ណែ​ល​ផ្ទាល់ខ្លួន « Thaina Official » ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារា​ស្រី​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ស្រឡាញ់​ស្រី​ដូច​គ្នា​រូប នេះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ចាក​ចេញពី ផលិតកម្ម​រយៈពេល​យូរ​មក​ហើយ ចាប់តាំងពី ម្ដាយ​នាង​បាន​ទទួលអនិច្ចកម្ម​មក​ម្ល៉េះ​។ ហេតុផល​ត្រូវ​កញ្ញា​ថៃ​ណា អះអាង ថា ដោយសារ​ចង់​ស្វែងរក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ មិន​រង​អារម្មណ៍​ពី​បុគ្គល​ណា​ម្នាក់ ។

ស៊ឹ​ម ថៃ​ណា និយាយ​ថា «​ធ្វើ​ជា​តារាចម្រៀង​ឯករាជ្យ​សក្ដិ​សម​ជាង​តារាចម្រៀង​ជាប់កិច្ចសន្យា ព្រោះ​នាង​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ការងារ​តាម​អារម្មណ៍ ដូច្នេះ​បើ​មាន​បទ​ចម្រៀង​ចង់​ច្រៀង​ពេល​ណា​ក៏​ចេញ ជា​សិទ្ធិ​សេរីភាព​មួយ​ដែល​នាង​ខ្ញុំ​ចង់បាន​»​។ បទ​ថ្មី​ដែល​ស៊ឹ​ម ថៃ​ណា បាន​ផលិត​មាន​ចំណងជើង ថា « កុំ​ខ្លាច​ការ​បាត់បង់ » ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ប៉ុន្ដែ​ក៏​ជួប​ការ លំបាក​ខ្លះ​ដែរ ដោយសារ​ក្រុមការងារ​របស់​ខ្លួន សុទ្ធតែ​សកម្ម និង​ខ្នះខ្នែង​ធ្វើ​បទ​ចម្រៀង​ថ្មី បែប​មនោសញ្ចេតនា​មួយ​នេះ​ឡើង មាន​លាយ បញ្ចូល​ភ្លេងបុរាណ និង ឧបករណ៍​ភ្លេង SAXOPHONE ដើម្បី​ឱ្យ​កាន់​ប្លែក​ត្រចៀក អាច អង្រួន​ចិត្ត​អ្នកគាំទ្រ​បាន​មិន​ខាន ។

ស៊ឹ​ម ថៃ​ណា បញ្ជាក់​ថា នេះ​ជា​ការ​ខិតខំ ប្រឹងប្រែង​ដំបូង​ក្នុង​ការ​ផលិត​បទ​ដោយ​ខ្លួនឯង បើ​ទោះបីជា​មិន​ទាន់​ទទួល​បានការ​គាំទ្រ​ខ្លាំង ក៏ ពិតតែ តែ​នាង​ក៏​ទទួល​បាន​កម្លាំង​ចិត្តច្រើន​ពី​អ្នកគាំទ្រ នៅ​លើ​បណ្ដាញ​សង្គម ។ ការ​គាំទ្រ​នេះ​ធ្វើ​ឱ្យ ថៃ​ណា មាន​ទឹកចិត្ត​ផលិត​បទ​ថ្មី​បន្ដ ទៀត ។

ឆ្លើយ​តប​នឹង​មាន​អ្នក​និយាយ​ថា នាង​ស្រឡាញ់​ស្រី​ដូច​គ្នា​នោះ ស៊ឹ​ម ថៃ​ណា ថា «​អូ​ខេ ចរិត​របស់​នាង​ខ្ញុំ​ម៉ឺង​ម៉ាត់ រឹង​មាំ មិន​ចេះ​តក់ស្លុត​អ្វី ងាយ​ៗ​មាន​តែ​ប្រឹងប្រែង​ដោះស្រាយ ។ ប៉ុន្តែ​ចរិត​មួយ​នេះ​មិន​អាច​ម៉ៃ​ថា​នាង​ខ្ញុំ​ស្រឡាញ់​ស្រី​នោះ​ទេ គឺ​យកប្តី តែ​ដោយសារ​បុរស​ជា​គូគាប់​មិន​ទាន់​ជួប​ទើប​នាង​ខ្ញុំ​ត្រូវ​រស់នៅ​ជានា​រី​អាយុ​ច្រើន ងារ​ជា​ក្រមុំចាស់ ធ្វើ​ម៉េច​បើ​មិន​ទាន់​ដល់​គូ ហើយ​រង​តែ​ពាក្យ​ខាងលើ​ឡើង​ស៊ាំ​ទៅ​ហើយ »​។ ស៊ឹ​ម ថៃ​ណា គ្រោង​ឡើង​ឆាក​សម្តែង​វិញ​នា​ពេល​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ