ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ស្តីទី ៖ ចាប់ពី​បោះ​ឆ្នោត​១៩៩៣​កម្ពុជា​មាន​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​អះអាង​ថា ចាប់តាំងពី​ឆ្នាំ​បោះ​ឆ្នោត​ដំបូង​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ កម្ពុជា​មាន​សន្តិភាព និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​នូវ​សេដ្ឋកិច្ចជាតិ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​អះអាង​ថា ចាប់តាំងពី​ឆ្នាំ​បោះ​ឆ្នោត​ដំបូង​១៩៩៣ រហូត​ដល់​បច្ចុប្បន្ន​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ កម្ពុជា​មាន​សន្តិភាព និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍន៍​នូវ​សេដ្ឋកិច្ចជាតិ កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ​នា​ខេត្តបាត់ដំបង សម្ដេច​បាន​លើក​ឡើង​ថា តាម​មេរៀន និង​បទ​ពិសោធន៍​ដែល​កម្ពុជា​ឆ្លងកាត់ ចាប់តាំងពី​កាល​បោះ​ឆ្នោតជាតិ​លើក​ទី​១ ឆ្នាំ​១៩៩៣ ដែល​បាន​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​រហូត​មក​ដល់​បច្ចុប្បន្ន ។ យើង​ចាត់​ទុក​ថា សន្តិភាព​លទ្ធិប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជា​ដំណើរការ ដែល​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​គ្នា និង​ជះ​ឥទ្ធិពល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​កាត់​ផ្ដាច់​បាន​ឡើយ សម្រាប់​ភាព​លូតលាស់ ភាព​រុងរឿង ភាព​ថ្លែ​ថ្នូរ និង​ផលប្រយោជន៍​ដ៏​ឧ​ដុ​ង​ឧត្ដម​នៃ​ប្រជាជាតិ និង​ប្រជាជន​យើង ។

សម្ដេច​បាន​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​មាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ុ​ត​មាំ​ក្នុង​ការ​ធានា​ឲ្យ​ដំណើរការ​ស្នូរ បន្ត​បោះ​ជំ​ហ៊ាន​ទៅ​មុខ​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​» ។ ជាមួយ​គ្នា​នោះ​ដែរ​នាយក​រដ្ឋមន្ត្រី​ស្តីទី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋ​សង្គម​ដែល​ជា​អនាគត​ដ៏​បវរ​រុងរឿង​នៃ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ចាប់​អាណ​ត្តី​ទី​១ រដ្ឋសភា​មក​កម្ពុជា​បាន​ដំណើរការ​ដោយ​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ ដោយសារ​មាន​គណបក្ស​នយោបាយ​ចូលរួម​ច្រើន ។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ក៏​មាន​ភាព​រកាំរកូស​ខ្លះ​ដែរ ដោយ​ករណី​បក្ស​ប្រឆាំង​មិន​ទទួលលទ្ធផល​បោះ​ឆ្នោត ដូច​ជា​អាណត្តិ​៥ រដ្ឋសភា​នៃ​ការ​បោ​ឈ្នោះ​ឆ្នាំ​២០១៣​កន្លង​មក​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ