ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កងទ័ព​អា​មេ​រិ​ក​រំលោ.ភ​ក្មេង​ស្រី​កម្ពុជា​កាត់ទោស​២១០​ឆ្នាំ​តែ​ពេល​នេះ​បែរជា​រួចខ្លួន

4 ឆ្នាំ មុន

កា​ពី​ទែន​កងទ័ពជើងទឹក​អា​មេ​រិ​ក​ដែល​ចូល​និវត្តន៍ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២១០ ឆ្នាំ ក្រោយ​ពី​លោក​បាន​ចាប់រំលោភ​ក្មេង​ស្រី​កម្ពុជា កាលពីដើម​ឆ្នាំ ២០០០ នោះ អាច​នឹង​ត្រូវ​បាន​ស្គាល់​រសជាតិ​នៃ​ការ​មាន​សេរីភាព​ឡើង​វិញ​។ លោក…

កា​ពី​ទែន​កងទ័ពជើងទឹក​អា​មេ​រិ​ក​ដែល​ចូល​និវត្តន៍ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២១០ ឆ្នាំ ក្រោយ​ពី​លោក​បាន​ចាប់រំលោភ​ក្មេង​ស្រី​កម្ពុជា កាលពីដើម​ឆ្នាំ ២០០០ នោះ អាច​នឹង​ត្រូវ​បាន​ស្គាល់​រសជាតិ​នៃ​ការ​មាន​សេរីភាព​ឡើង​វិញ​។

លោក Michael Joseph Pepe វ័យ ៦៥ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ ២០០៦ ពី​បទល្មើស​ផ្លូវភេទ​ខុសច្បាប់​ចំពោះ​ក្មេង​ស្រី ៧ នាក់ ដែល​មាន​អាយុ​ពី ៩ ដល់ ១២ ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី ៦ នាក់​ក្នុង​ចំណោម​នោះ បាន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក និង​បាន​ប្រាប់​ដល់​តុលាការ​សហព័ន្ធ​ក្រុង Los Angeles ថា Pepe បាន​ដាក់​ថ្នាំ ហើយ​រំលោភ​សេពសន្ថវៈ​លើ​ពួក​គេ​។

អតីត​ទាហាន​ម៉ា​រី​ន​ដែល​បាន​អះអាង​ថា បាន​ផ្លាស់​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2003 ធ្លាប់​ធ្វើការ​ជា​សាស្ត្រាចារ្យ​ក្រៅ​ម៉ោង ពេល​គាត់​ដោះសារ​ពី​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នេះ​។

Pepe ត្រូវ​បាន​ផ្ដន្ទាទោស​តាម​ច្បាប់​សហព័ន្ធ ដែល​ដាក់ទោស​ដល់​អ្នក​ទាំងឡាយ​ណា ដែល​ធ្វើ​ដំណើរ​ក្នុង​ជំនួញ​បរទេស និង​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​ផ្លូវភេទ​ខុសច្បាប់​ជាមួយ​មនុស្ស​ផ្សេង​ទៀត​។

ខណៈ​ដែល​គាត់​ត្រូវ​បាន​ប្រកាស​ឱ្យ​ជាប់​ទោស​ក្នុង​ឆ្នាំ 2008 តែ​ការ​កាត់ទោស​ក៏​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ឆ្នាំ 2014 ដោយសារ​មានការ​អះអាង​ថា​អ្នកស៊ើប​អង្កេត​នាំមុខ​លើ​ករណី​នេះ មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អ្នកបកប្រែ​ម្នាក់ ដែល​ធ្វើការ​ឱ្យ​ជន​រង​គ្រោះ​។

នៅ​ខែកក្កដា​ឆ្នាំ 2018 ក្រុម​ចៅក្រម​កាត់ក្តី​ចំនួន​បី​នាក់​នៃ​សាលាឧទ្ធរណ៍​ជុំ​ទី 9 របស់​សហរដ្ឋអាមេរិក បាន​ច្រាន​ចោលការ​ផ្តន្ទាទោស​របស់​លោក ដោយ​បាន​អះអាង​ថា​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ថា​គាត់​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​គាត់​នៅ​ពេល​មាន​ឧក្រិដ្ឋកម្ម​នោះ​ទេ​។ ក្រុម​នេះ​បាន​និយាយ​ថា ប្រសិនបើ​គាត់​ត្រូវ​បានឱ្យ​ចូល​និវត្តន៍ «​រដ្ឋាភិបាល​នឹង​ត្រូវ​បង្ហាញ​ថា​គាត់​បាន​ធ្វើ​ដំណើរ​មែន​»​។

បើ​តាម​សារព័ត៌មាន FOX11 រាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ស​ប្ដា​ហ៍​មុន Pepe បាន​និយាយ​ថា​ខ្លួន​មិន​មានទោស ចំពោះ​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ដោយ​មាន​ចេតនា​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​ខុសច្បាប់ និង​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​ទេ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ គាត់​បាន​អះអាង​ថា​គាត់​បាន​ចំណាយពេល 20 ឆ្នាំ​ក្នុង​ការ​បម្រើ និង​បាន​ទទួល​រង​ពី​ការ​បំផ្លាញ​ខួរក្បាល​សរីរាង្គ ក៏​ដូច​ជា​ផល​ប៉ះពាល់​ផ្លូវចិត្ត ដោយសារ​តែ​ការ​ដក​យក​ថ្នាំ​ព្យាបាល​វិកល​ច​រិ​ក​។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ច.ស.ខ បាន​ចេញ​មុខជា​សាធារណៈ​ក្នុង​កម្មវិធី​ទូរទស្សន៍ ABC’s Nightline កាលពី​ឆ្នាំ​២០១៧​។ នាង​រំឭក​ថា​ម្ដាយ​នាង​ផ្ទាល់​បាន​លក់​នាង​ទៅ​ឱ្យ Pepe ធ្វើ​ជា​ទាសករ​ផ្លូវភេទ​។ ហើយ​នាង​ក៏​បាន​ប្រាប់​កាសែត L.A. Weekly ថា​៖ «​ខ្ញុំ​គិត​ថា​គាត់​គួរតែ​បន្ត​នៅ​ក្នុង​គុក គាត់​មិន​គួរ​ត្រូវ​បាន​ដោះ​លែង​ទេ ខ្ញុំ​មិន​ចង់ឱ្យ​គាត់​ទៅ​ធ្វើបាប​ក្មេង​ស្រី​ដទៃ​ទៀត​ឡើយ​»​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​បំផុត​របស់​គាត់ លោក Pepe បាន​ធ្វើការ​សុំ​អភ័យទោស​ដល់​ជន​រង​គ្រោះ​ដោយ​និយាយ​ថា​៖ “​ប្រសិនបើ​អ្នក​ជឿ​ថា​ខ្ញុំ​បាន​ធ្វើបាប​អ្នក​។ ខ្ញុំ … ជូនពរ​ឱ្យ​អ្នកមាន​សំណាង​នៅ​ពេល​អនាគត​»​។ ចៅក្រម​អា​មេ​រិ​ក​លោក Paul Abrams បាន​កំណត់​ការ​ជំនុំជម្រះ​ក្ដី​របស់​គាត់​នៅ​ថ្ងៃ​ថ្ងៃ​ទី​១៥ ខែតុលា​៕

ប្រភព ៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ