ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺ​អ៊ុត​ស្វាយ​៖ អ្វី​ដែល​ជំងឺ​ផ្ទាល់ ​អ្នកមើលថែ​ត្រូវ​ដឹង​កាន់តែ​ច្បាស់!

4 ឆ្នាំ មុន

ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​កម្រិត​ស្រាល និង​កើត​មាន​ជា​ញឹកញាប់​ចំពោះ​កុមារ​ភាគច្រើន​។​កុមារ និង​មនុស្ស​ធំ​ខ្លះ​ដឹង​តែ​កើត​ជំងឺ​អុតស្វាយ​នេះ​ក្នុង​ពេលវេលា​ណាមួយ​តែ​ម្តង រួម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើបនឹង​កើត និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ ជំងឺ​អុតស្វាយ​ច្រើន​តែ​កើតឡើង​លើ​ក្មេង​អាយុ​ក្រោម ១០​ឆ្នាំ​។ តាម​ពិត​ទៅ ជំងឺ​អុតស្វាយ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​កុមារ​រ​ហូ​ទ​ដល់…

ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​កម្រិត​ស្រាល និង​កើត​មាន​ជា​ញឹកញាប់​ចំពោះ​កុមារ​ភាគច្រើន​។​កុមារ និង​មនុស្ស​ធំ​ខ្លះ​ដឹង​តែ​កើត​ជំងឺ​អុតស្វាយ​នេះ​ក្នុង​ពេលវេលា​ណាមួយ​តែ​ម្តង រួម​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ ទារក​ទើបនឹង​កើត និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។

ជំងឺ​អុតស្វាយ​ច្រើន​តែ​កើតឡើង​លើ​ក្មេង​អាយុ​ក្រោម ១០​ឆ្នាំ​។ តាម​ពិត​ទៅ ជំងឺ​អុតស្វាយ​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​កុមារ​រ​ហូ​ទ​ដល់ ៩០​ភាគរយ​ឯណោះ ហើយ​ក៏​មាន​ប្រព័ន្ធ​ភាពស៊ាំ​នឹង​ជំងឺ​នេះ​មួយ​ជីវិត​តែ​ម្តង​។

ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​នេះ​ទៅ​អ្នក​ដទៃ ចូរ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កូន​ទៅ​រៀន រហូត​ដល់​ស្នាម​កន្ទួល​អុត​ស្វាយ​បាត់​អស់​សិន​។​ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​បំផុត​ពី​រយៈពេល​មួយ ទៅ​ពីរ​ថ្ងៃមុន​ពេល​ចេញ​កន្ទួល​លើ​ស្បែក​។

អ្នក​មិន​ចាំបាច់​ទៅ​ជួប​ពេទ្យ ឬ​ត្រូវការ​សង្គ្រោះ​បន្ទាន់​អ្វី​ឡើយ​បើសិនជា​អ្នក​មិន​ប្រាកដ​ថា កូន​អ្នកមាន​ជំងឺ​អុតស្វាយ​ឬ​អត់​។ គួរ​យល់​ថា ជំងឺ​អុតស្វាយ​មិន​មានការ​ព្យាបាល​អ្វី​ពិសេស​ដើម្បី​ឲ្យ​ជា​នោះ​ទេ​។ ការ​ព្យាបាល​គឺ​គ្រាន់តែ​បំបាត់រោគ​សញ្ញា​ប៉ុណ្ណោះ​។

១-ឲ្យ​កូន​ញ៉ាំ​ទឹក​ច្រើន
២- ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ
៣- ងូតទឹក​ឲ្យ​គេ​ឲ្យ​បាន​ញឹក និង​ស្លៀកពាក់​ខោអាវ​ដែល​មាន​ផាសុកភាព និង​ប្រែ​ឡូ​សិន​លាប​ដើម្បី​បំបាត់​ការ​រមាស​។
៤- ចូរ​ព្យាយាម​ហាម​កូន​កុំ​ឲ្យ​អេស​ដំបៅ​ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ស្នាម​លើ​ស្បែក​បាន​។ អ្នក​អាច​បន្លប់​អារម្មណ៍​គេ​តាម​រយៈ​ឲ្យ​គេ​មើល​ទូរទស្សន៍ ឬ​កម្មវិធី​ដែល​គេ​ចូល​ចិត្ត​។
៥- ចូរ​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​នរណា​ដែល​មាន​ផ្ទៃពោះ ឬ​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ​។ បើសិនជា​កូន​ប៉ះ​ពាល់​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន​មក គឺ​អាច​ឆ្លង និង​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀត​ផង​។

ជំងឺ​អុតស្វាយ​លើ​ក្មេង​ៗ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំងឺ​កម្រិត​ស្រាល ប៉ុន្តែ​ចូរ​យល់​ថា​កូន​នឹង​មាន​អារម្មណ៍​គួ​ឲ្យ​អាណិត​ណាស់​នៅ​ពេល​កើត​ជំងឺ​បែប​នេះ​។

សម្រាប់​ក្មេង​ភាគច្រើន ជំងឺ​អុតស្វាយ​គឺជា​ជំងឺ​ដ៏​ស្រាល​មួយ​ដែល​វា​នឹង​ជា​វិញ​ដោយ​ខ្លួន​ឲ្យ​។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​នឹង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ជំងឺ​នេះ​ដែរ​។ ដូច្នេះ​ក៏​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ដែរ​។

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​កូន​កើត​មាន​អាកា​រៈ​មិនធម្មតា​ដូច​ខាងក្រោម​នេះ​៖

១-ពងបែក​នៅ​ស្បែក​ទៅ​ជា​ឆ្លង​រោគ​បន្ថែម
២- កូន​មានការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ឬ​ពិបាក​ដកដង្ហើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ