ផ្ទុះ​ការ​រិះគន់​ជុំវិញ​រូបភាព ពេជ្រ ចរណៃ ត្រូវ​​គេ​ធ្វើឃាត​ច្រក​ក្នុង​កា​រ៉ុ​ង


រាជធានី​ភ្នំពេញ ៖ រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ការ​ធ្វើឃាត​តារា​សម្តែង​នាង ពេជ្រ ចរណៃ ដោយ​ច្រកចូល​ក្នុង​កា​រ៉ុ​ង​យក​ទៅ​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ​កាលពី​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​មហាជន និង​ភាគី​ពាក់ព័ន្ធ​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​យក​ទៅ​ផ្សព្វផ្សាយ​បំពុល​ខុស​ពី​ការ​ពិត​។

រូបភាព​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​គេ​នាំ​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ពេជ្រ ចរណៃ ត្រូវ​បាន​ធ្វើឃាត​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដោយ​មិនដឹង​មូលហេតុ​។ រូបភាព​ទាំងនោះ​បាន​ក្លាយជា​ចំណុចក្តៅ​មួយ​សម្រាប់​បណ្តាញសារព័ត៌មាន​អន​ឡាញ​ផ្សេង​ៗ​មានការ​ចាប់អារម្មណ៍ និង​នាំ​គ្នា​ធ្វើការ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត ដោយ​មិន​មានការ​បញ្ជាក់​ពី​សាមីខ្លួន បើ​ទោះបីជា​មាន​ទស្សនិកជន​ខ្លះ​ក៏​យល់​ឃើញ​ថា នោះ​គ្រាន់តែ​ជា​ការ​សម្តែង​ក៏​ដោយ​។

មហាជន​ខ្លះ​បាន​គ្នា​រិះគន់​ដោយ សំណូមពរ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ និង​ឲ្យ​អ្នក​បំពុល​ចេញ​មុខ​បក​ស្រាយ ហើយ​ទទួលខុស​ចំពោះ​មហាជន​ដូច​គ្នា ហើយ​សារព័ត៌មាន​អន​ឡាញ​ដែល​បាន​ចុះ​ផ្សាយ​ត្រូវ​បាន​ចុះ​ផ្សាយ​កែតម្រូវ​វិញ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល ពេជ្រ ចរណៃ បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នោះ បាន​ឲ្យ​ដឹង​ថា រូបភាព​ដែល​ទស្សនិកជន​បានឃើញ​នោះ គឺជា​ការ​ថត MV ដែល​មាន​ចំណងជើង​ថា «​តើ​រូប​ខុស​អ្វី​» ដែល​​នាង​ត្រូវ​ដើរ​ជា​តួឯក​ស្រី​។ នាង​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​ត្រូវ​ថត​បទ​ច្រៀង​មួយ​នេះ​ត្រង់​ឈុត​ឆាក​ឃាត​កម្ម​នេះ ក៏​មានការ​ថត​ឡាយ​ពី​តួ​ប្រុស និង​ក្រុមការងារ​បង្ហាញ​ពី​សកម្មភាព​ថត ហើយ​ក៏​មាន​ជាប់​រូប​របស់​នាង​នៅ​ក្នុង​នោះ​ដែរ ទើប​បណ្តាល​ឲ្យ​មានការ​យល់​ច្រឡំ​កើតឡើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ