ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! ក្រឡាប់​ផ្ងារជើង​ភីង​ទាំង​ព្រឹក​នេះ​ចុះ​មនុស្ស​វិញ?​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​សំពីងសំពោង​មួយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ទាំង​ព្រឹក តែ​សំណាង​មិន​មាន​អ្នក​របួស​ឡើយ ។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​សំពីងសំពោង​មួយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ទាំង​ព្រឹក តែ​សំណាង​មិន​មាន​អ្នក​របួស​ឡើយ ។ គ្រោះថ្នាក់​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៣ ខែកក្កដា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​ក្រឡាប់​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z -5402 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​រួម​ដំណើរ​ដោយ​មនុស្ស​២​នាក់​ទៀត ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​លឿន ។ ដោយសា​តែ​រថយន្ត​នោះ​ដឹក​ទឹក​ថ្នាំលៀប​តុទូ​សំពីងសំពោង ហើយ​ត្រង់​ចំណុច​នោះ​ផ្លូវ​កោង​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ និង​ធ្លាក់​ជង្ហុក​បណ្តាល​អោយ​ក្រឡាប់​ដេក​ស្តូក​តែ​ម្តង ។

បន្ទាប់​ពី​គ្រោះថ្នាក់​គេ​ឃើញ អ្នកបើកបរ​ព្រមទាំង​អ្នក​រួម​ដំណើរ​បាន​វារ​ចេញ ដោយ​ពុំ​មាន​រង​របួស​ឡើយ ។ ភ្លាម​ៗ​នោះ​នគរបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ ដោយសារ​តែ​ពុំ​មាន​អ្នក​រង​របួស និង​ពុំ​បង្ក​អោយ​ប៉ះពាល់​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ