ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ​របស់​មេដឹកនាំ​ពាណិជ្ជកម្ម​របស់​សភា​អឺរ៉ុប​ខ្លះ​ជា​ការ​ប្រមាថមើលងាយ​ប្រជា​ជនក​ម្ព​ជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​លោក ហេង រតនា បាន អះអាង​ថា ទ​ង្វើ​រ​របស់​មេដឹកនាំ​ពាណិជ្ជកម្ម​របស់​សភា​អឺរ៉ុប​ខ្លះ​ជា​ការ​ប្រមាថមើលងាយ​ប្រជាជន​កម្ពុជា ។ លោក…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​លោក ហេង រតនា បាន អះអាង​ថា ទ​ង្វើ​រ​របស់​មេដឹកនាំ​ពាណិជ្ជកម្ម​របស់​សភា​អឺរ៉ុប​ខ្លះ​ជា​ការ​ប្រមាថមើលងាយ​ប្រជាជន​កម្ពុជា ។ លោក ហេង រតនា បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២ ខែកក្កដា​នេះ​ថា សូម​អបអរសាទរ​ចំពោះ​ប្រទេស និង​ប្រជាជន​វៀតណាម​ដែល​បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ២០១៩ នេះ ។

តើ​សភា​អឺរ៉ុប​ខ្លះ​ដែល​គំរាម​ដាក់​ទណ្ឌកម្ម​កាត់​ប្រព័ន្ធ EBA នៅ​កម្ពុជា​ពិតជា​ស្ថិត​ក្រោម​ហេតុផល «​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​» ធ្លាក់​ចុះ​មែន​ទេ ?​។ លោក​បន្ត​ថា អ្វី​ជា​ការ​សោកស្តាយ​បំផុត​របស់​យើង​នៅ​ទី​នេះ គឺ​ពួក​សភា​អឺរ៉ុប​មុខ​ដដែល​នេះ​បាន​គំរាមកំហែង​កម្ពុជា​ថា​កាត់ EBA ដោយ​ឈរ​លើ​ហេតុផល​ថា កម្ពុជា​មានការ​ធ្លាក់​ចុះ​លើ​ការ​បញ្ហា​សិ​ទិ្ធ​មនុស្ស និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​! តែ​បែរជា​មានការ​ផ្តល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដល់​វៀតណាម​ពេល​នេះ ដែល​កិច្ចព្រមព្រៀង​នេះ​វា​មាន​តម្លៃ និង​ឱកាស​សេដ្ឋកិច្ច (opportunity and economic costs) ធំធេង​ជាង EBA ឆ្ងាយ​ណាស់ តើ​មក​ពី​វៀតណាម មាន​លទ្ធិប្រជាធិបតេយ្យ និង​សិ​ទិ្ធ​មនុស្ស​ល្អ​ណាស់​មែន​ទេ ? ។

លោក​បញ្ជាក់​ថា ៖« ល្មម​ទុក​ពេល​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ឯករាជ្យ និង​សិ​ទិ្ធ​សម្រេច​ខ្លះ​ហើយ លើ​ជោគវាសនា​ជាតិ​ខ្លួន ព្រោះថា​ប្រជាជន​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម ទម្លាក់ គ្រាប់បែក សង្គ្រាមស៊ីវិល វាល​ពិឃាត និង​ភាព​អនាធិបតេយ្យ ធ្ងន់ធ្ងរ​ណាស់​មក​ហើយ​។ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា សភា​អឺរ៉ុប​មិន​ល្ងង់ និង​ធ្វើ​គ ថ្លង់ ចំពោះ​សំរែក​ស្វែងរក​យុ​តិ្ត​ធម៌​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​នោះ​ទេ ប្រសិនជា​មានការ​កាត់​ផ្តាច់ EBA នោះ​ជា​ទ​ង្វើ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ប្រជាជន​កម្ពុជា​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ហេង រតនា ក៏​បាន​លើក​ឡើង​ថាបើ​តាមដាន​សភាពការណ៍​គំរាម​កាត់ EBA ឲ្យ​ស៊ីជម្រៅ​ឃើញ​ថា ប្រហែល​គ្មាន​កាត់ EBA ទេ ព្រោះថា ពួក​«​ក្របី​ស៊ី​ស្រូវ បង​មិនសូវ​ហ៊ាន​ដេញ ក្របី​ដើរ​ចេញ​បង​ដេញ​ឲ្យ​ស្រី​មើល​» កំពុង​ប្តូរ​បេសកកម្ម​ពី​អ្នក​ទាមទារ​ឲ្យ EU កាត់​EBA មក​ធ្វើ​ឫ​ក៏​មាន​បេសកកម្ម​ធ្វើ​ជា​អ្នក​មក​ការពារ EBA វិញ នេះ​ជា​សញ្ញា​ថា គ្មាន​អ្នកគាំទ្រ​គ្រប់គ្រាន់​ឲ្យ​កាត់ EBA នៅ​ឯ​សភា​អឺរ៉ុប​ទេ ការ​ពិត​នៅ​តែ​ជា​ការ​ពិត ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ