ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​មោងឫស្សី មានសំណាង​ត្រូវ​រង្វាន់​​១០០​លាន​រៀល​ពី​តែ​បៃតង អុី​ឈី​តាន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទឹកប្រាក់​រង្វាន់​ធំ​ចំនួន ១០០​លាន​រៀល ពី​តែ​បៃតង អូី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ម្នាក់​ទៀត​ហើយ មានឈ្មោះ មាន បៀ​ន…

ខេត្តបាត់ដំបង ៖ ទឹកប្រាក់​រង្វាន់​ធំ​ចំនួន ១០០​លាន​រៀល ពី​តែ​បៃតង អូី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​អតិថិជន​ម្នាក់​ទៀត​ហើយ មានឈ្មោះ មាន បៀ​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អង្ក្រង ឃុំ​ជ្រៃ ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង មានមុខរ​បរជា​កសិករ និង​ជា​អ្នកស៊ីឈ្នួល​បេះ​ផ្លែ​ឈើ​នៅ​ប្រទេស​ថៃ ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ អ្នកស្រី មាន បៀ​ន បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ស្ទើរតែ​រាល់ថ្ងៃ ជា​ពិសេស​បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើស្រែ​ចម្ការ​វិញ ហើយ​អស់កម្លាំង អ្នកស្រី​តែង​ទិញ​តែ​បៃតង​អុីឈី​តាន់​ទទួលទាន​ជា​ប្រចាំ​។ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ មុន​ពេល​អ្នកស្រី​ឡើង​ជិះ​រថយន្ត ដើម្បី​ទៅ​បេះ​ផ្លែ​ឈើ​នៅ​ស្រុក​ថៃ​ដូ​ខ​សព្វ​ដង​នោះ អ្នកស្រី​បាន​ទិញ​តែ​បៃតង អុីឈី​តាន់ រសជាតិ​តែ​ក្រូច​ឆ្លារ​ទឹកឃ្មុំ ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ទុក​ទទួលទាន នៅ​ពេល​ស្រែក​ទឹក និង​អស់កម្លាំង​។

អ្នកស្រី​បន្ត​ថា លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។ ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នក​នៅ​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

អ្នកស្រី​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​នេះ ពិតជា​មាន​សារ​សំខាន់​ចំពោះ​គ្រួសារ​ខ្លាំង​ណាស់ ព្រោះ​សព្វថ្ងៃ​ក្រៅពី​ធ្វើស្រែ​ដែល​មាន​បន្តិចបន្តួច​នោះ គឺ​ឆ្លៀត​ទៅ​ស៊ី​ឈ្នួល​បេះ​ផ្លែ​ឈើ​នៅ​ឯ​ស្រុក​ថៃ ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល​នេះ អ្នកស្រី​នឹង​យក​មួយ​ចំនួន​សង់បំណុល​គេ និង​ទិញ​ស្រែ​បន្ថែម ហើយ​ទុក​មួយ​ចំណែក​សម្រាប់​ធ្វើបុណ្យ​លោក​ឧ​ពុក​ដែល​កំពុង​រស់នៅ​ជុំ​គ្នា​សព្វ​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​3 ឆ្នាំ​2019 នេះ ក្រុមហ៊ុន តែ​បៃតង អុីឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​​នូវ​ចំនួន​ទឹកប្រាក់ 100​លាន​រៀល រហូត​ដល់ 70​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​70​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​70​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អុីឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួស​រាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ