ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​បើក​ម៉ូតូ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​អង្គភាព​ស្រុក​ច​ន្ទ្រា​វិញ ស្រាប់តែ​ចៃដន្យ​មាន​សត្វ​ឆ្កែ​រត់​កាត់​ផ្លូវ​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​ស្លាប់​យ៉ាង​រន្ធត់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​បើក​ម៉ូតូ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​អង្គភាព​ស្រុក​ច​ន្ទ្រា​វិញ ស្រាប់តែ​ចៃដន្យ​មាន​សត្វ​ឆ្កែ​រត់​កាត់​ផ្លូវ​ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​ស្លាប់​យ៉ាង​រន្ធត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២ និង​១៤៣​ក្នុងភូមិ​ដើម​ពោធិ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​គង់ ឆែ​ល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ​មាន​ឋានៈ​វរសេនីយ៍ត្រី និង​ជា​មេបញ្ជាការ​រង​កង​ជ​អាវុធហត្ថ​ស្រុក​ច​ន្ទ្រា រស់នៅ​ភូមិ​ពោធិ ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១H-៦៦៧០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​កាត់​ផ្លូវជាតិ​លេខ​១ ស្រប​ពេល​នោះ​ម៉ូតូ​ជន​រង​គ្រោះ​មក​ដល់​ក៏​បុក​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទូរ​សព្ទ័​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​ឃើញ​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ក៏​រាយការណ៍​ជូន​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត និង​បាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ