ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ឃើញ​ជិះ​តាម​ថា «​កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ពេក ប្រយ័ត្ន​…» បែរ​ជាផ្គើន​វិញ​ដល់​.​ក (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​យក​ដែកកេស​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ដើម្បី​ផ្គើន​ប៉ូលិស ព្រោះតែ​រូបគេ​ខឹង​នឹង​ប៉ូលិស​ជិះ​ម៉ូតូ​ដេញ​តាម​ប្រាប់​ថា «​កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ពេក ប្រយ័ត្ន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​» ប៉ុន្តែ​ជន​នេះ​នៅ​តែ​មិន​បន្ថយល្បឿន ហើយ​សមត្ថកិច្ច​ដេញ​តាម​បម្រុង​ឃាត់ខ្លួន​យក​មក​អប់រំ បែរជា​ឈប់​ហើយ​ផ្តួល​ម៉ូតូ​នៅ​ក្រោម​ស្ពាន​យក​ដែកកេស​ដុត​ម៉ូតូ​ចោល​ឌឺ​ដាក់​ប៉ូ​លី​ស…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​យក​ដែកកេស​ដុត​ម៉ូតូ​ខ្លួនឯង​ចោល ដើម្បី​ផ្គើន​ប៉ូលិស ព្រោះតែ​រូបគេ​ខឹង​នឹង​ប៉ូលិស​ជិះ​ម៉ូតូ​ដេញ​តាម​ប្រាប់​ថា «​កុំ​ឲ្យ​ជិះ​ម៉ូតូ​លឿន​ពេក ប្រយ័ត្ន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​» ប៉ុន្តែ​ជន​នេះ​នៅ​តែ​មិន​បន្ថយល្បឿន ហើយ​សមត្ថកិច្ច​ដេញ​តាម​បម្រុង​ឃាត់ខ្លួន​យក​មក​អប់រំ បែរជា​ឈប់​ហើយ​ផ្តួល​ម៉ូតូ​នៅ​ក្រោម​ស្ពាន​យក​ដែកកេស​ដុត​ម៉ូតូ​ចោល​ឌឺ​ដាក់​ប៉ូ​លី​ស ខ្លាំង​អី​! ជាប់​ខ្នោះ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ខាង​ក្រោម​ស្ពាន​តា​ហោ​(​ផ្លូវ​វាង​) ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ទាន់ ហើយ​ប្រាប់​យុវជន​ខាងលើ​ឲ្យ​ឈប់ និង​កុំ​បើកបរ​លឿន​ពេក ព្រោះ​ស្ពាន​គេ​កំពុង​ជួសជុល ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

ប្រភព​ដដែល​បន្ត​ថា គ្រាន់តែ​ឮ​បែប​នេះ ស្រាប់តែ​យុវជន​រូប​នោះ​និយាយ​របៀប​អ្នក​ស្រវឹង​ថា «​គេ​បើក​តែ​គេ បើ​គ្រោះថ្នាក់ គឺ​គ្រោះថ្នាក់​តែ​គេ​ដែរ គ្មាន​អី​ពាក់ព័ន្ធ​ទេ​» បន្ទាប់​មក​ពេល​ទៅ​ដល់​ខាងក្រោម​ស្ពាន​ជន​នេះ ឈប់​ម៉ូតូ​ហើយ​ក៏​ផ្តួល​ម៉ូតូ​ទាញ​យក​ដែកកេស​មក​ដុត​ម៉ូតូ​ចោល​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​រហូត​សល់​តែ​គ្រោងឆ្អឹង រ​ទច​ដើរ​ចេញ​ទៅ​ធ្វើ​មិនដឹង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ដុត​ម៉ូតូ​រួច សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជន​នោះ​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ក្រែង​មាន​សា​ធាតុ​ញៀន​។

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​ពុំ​ទាន់​ផ្តល់​អត្តសញ្ញាណ​ជន​ទំនើង​នេះ​នៅឡើយ​ទេ ហើយ​លទ្ធផល​ធ្វើ​តេស​ទឹកនោម​ក៏​ពុំ​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ រហូត​ដល់​ម៉ោង​៤​និង​២០​នាទី​ល្ងាច​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព​វីដេអូ​ពី​ហ្វេស​ប៊ុក ៖ ABC FB

ខ្លាំងណាស់ពូ គ្រាន់តែសមត្ថកិច្ចឃើញដូចស្រវឹង ឃាត់មិនឱ្យបើកលឿន ខឹងចិត្តដុតម៉ូតូចោល ទីតាំងនៅក្រុងស្វាយរៀង។Post by: Cham Roeun

បាន​បង្ហោះ​ដោយ ABC FB នៅ អង្គារ 2 កក្កដា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ