ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BMW ថា​ប្រជាប្រិយភាព​​រថយន្ត​អគ្គិសនី​មិន​អាចជះឥទ្ធិពលភ្លាមៗដល់រថយន្ត​ម៉ាស៊ីន​សាំង​ទេ

4 ឆ្នាំ មុន

ក្រុមហ៊ុន BMW គិត​ថា​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​នឹង​មានមុខមាត់​នៅ​លើ​លោក​នេះ​២០​ឆ្នាំ​ទៀត ខណៈ​ដែល​រថយន្ត​ម៉ាស៊ីន​សាំង​អាច​បន្ត​រយៈពេល​៣០​ឆ្នាំ​ទៀត ។ ថ្វីបើ​រថយន្ត​អគ្គិសនី​កំពុង​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង ក្រុមហ៊ុន​រថយន្ត​ប្រណិត BMW បាន​លើក​ឡើង​ថា រថយន្ត​ម៉ាស៊ីន​ប្រើ​ចំហេះ​នៅ​តែ​អាច​មានមុខមាត់​នៅ​លើ​លោក​យើង​នេះ​៣០​ឆ្នាំ​ទៀត…

ក្រុមហ៊ុន BMW គិត​ថា​រថយន្ត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​នឹង​មានមុខមាត់​នៅ​លើ​លោក​នេះ​២០​ឆ្នាំ​ទៀត ខណៈ​ដែល​រថយន្ត​ម៉ាស៊ីន​សាំង​អាច​បន្ត​រយៈពេល​៣០​ឆ្នាំ​ទៀត ។ ថ្វីបើ​រថយន្ត​អគ្គិសនី​កំពុង​តែ​មាន​ភាព​ពេញ​និយម​ខ្លាំង ក្រុមហ៊ុន​រថយន្ត​ប្រណិត BMW បាន​លើក​ឡើង​ថា រថយន្ត​ម៉ាស៊ីន​ប្រើ​ចំហេះ​នៅ​តែ​អាច​មានមុខមាត់​នៅ​លើ​លោក​យើង​នេះ​៣០​ឆ្នាំ​ទៀត មុន​ពេល​មនុស្ស​គ្រប់​គ្នា​ប្រើ​រថយន្ត​អគ្គិសនី​សុទ្ធ ឬ រថយន្ត​ប្រើប្រាស់​ឧស្ម័ន​អ៊ីដ្រូសែន​។

លោក Klaus Frolich ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន BMW បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី កំពុង​ហក់លោត​យ៉ាង​ខ្លាំង​។ រថយន្ត​អគ្គិសនី​មាន​តម្លៃ​ខ្ពស់ ដោយសារ​តែ​អា​គុយ​របស់​វា​ថ្លៃ​។ តម្លៃ​របស់​វា​នឹង​កាន់តែ​ថ្លៃ​ជាង​មុន នៅ​ពេល​តម្រូវការ​ប្រើប្រាស់​វត្ថុធាតុដើម​កើនឡើង​នៅ​ថ្ងៃ​មុខ»​ ។

ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍ NextGen ក្នុង​ទីក្រុង Munich លោក​បាន​អះអាង​ថា រថយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត នៅ​អាច​មាន​គេ​ជិះ​ប្រហែលជា​២០​ឆ្នាំទៅ​មុខ​ទៀត​យ៉ាង​តូច ហើយ​រថយន្ត​ម៉ាស៊ីន​សាំង​វិញ គឺ​អាច​មាន​វត្តមាន​យ៉ាង​ហោច​ណាស់​៣០​ឆ្នាំ​ទៀត​។

មតិយោបល់​របស់​លោក Frolich បាន​ធ្វើ​ឡើង​ក្រោយ​ក្រុមហ៊ុន BMW លើក​ឡើង​ពី​គម្រោង​ផលិត​រថយន្ត​អ​គ្កិ​ស​នី​នៅ​២​ឆ្នាំ​ខាង​មុខ​ទៀត​។ នៅ​ត្រឹម​ឆ្នាំ​២០២៣ ក្រុមហ៊ុន​នឹង​សង្ឃឹមថានឹង​មាន​រថយន្ត​ដាក់​លក់​២៥​ម៉ូ​ដែល ដែល​ជា​រថយន្ត​អគ្គិសនី​៕

ប្រភព ៖ caradvice , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ