ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​ពូថៅ​ដេញ​កា.ប់​ឆ្កែឆ្កួត​មិន​បាន​បែរជា​ឃើញ​អ្នក​ជិះ​ម៉ូតូ​មក​ដល់​ជិត​ខ្លួន​កា.ប់​តែ​ម្តង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ភូមិ​តាម​ផ្លូវលំ​ឆ្លងកាត់​ភូមិ​ប៉ោយ​តែ​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ភូមិ​តាម​ផ្លូវលំ​ឆ្លងកាត់​ភូមិ​ប៉ោយ​តែ​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ ។

ជនរងគ្រោះ

ជនសង្ស័យ​ឈ្មោះ​ខេត ប៊ុ​ន​ឈី​ញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេត្រ ប្រើ​ហិង្សា​ដោយ​ចេតនា​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ចាន់ សែ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ បណ្តាល​ឲ្យ​រង​របួស​ដៃ​ខាងស្តាំ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ភូមិ​តាម​ផ្លូវលំ​ឆ្លងកាត់​ភូមិ​ប៉ោយ​តែ​ប៉ែន ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​ចាន់ សែ​ម ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកក្កដា​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៩ ម្នាក់ឯង​ចេញពី​ភូមិ​ពេល​មក​ដល់​ចំណុច​ផ្លូវលំ ក្នុងភូមិ​ប៉ោយ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ ខេត ប៊ុ​ន​ឈី​ញ បាន​យក​ពូថៅ​កាប់​ត្រូវ​ដៃ​ខាងស្តាំ ជន​រង​គ្រោះភ័យ​ក៏​ផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន ពេល​នោះ​ជនសង្ស័យ​បាន​កាប់​ទៅ​លើ​ម៉ូតូ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ប្តឹង​នគរបាល​មូលដ្ឋាន ហើយ​ក៏​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​បាន​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​និង​ម៉ូតូ​មែន មុន​ពេល​កើតហេតុ​ខ្លួន​បាន​កាន់​ពូថៅ​ដេញ​កាប់​ឆ្កែឆ្កួត​មិន​បាន ស្រប​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​ក្បែរ​ខ្លួន​ក៏​កាប់​ជន​រង​គ្រោះ​នោះ និង​ម៉ូតូ​ដែល​គេ​ផ្តួល​ចោល​កុំ​ឲ្យ​ស៊យ​ដៃ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ផ្អែក​លើ​បណ្តឹង​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​ជន​ប្រព្រឹត្ត​ល្មើស រួម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​ស្នាម​របួស កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ