ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារជាង១ម៉ឺននាក់ មានជំងឺគ្រុនឈាម​​ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​ចំនួន​១៤.៤២៣​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​ចំនួន​នេះ​កើនឡើង​៥,៥%​ច្រើន​ជាង​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​៦​ខែ គិត​ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ កុមារ​ចំនួន​១៤.៤២៣​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​ចំនួន​នេះ​កើនឡើង​៥,៥%​ច្រើន​ជាង​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​៦​ខែ គិត​ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

រយៈពេល​៦​ខែ​នេះ​ដែរ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មាន​កុមារ​ឈឺ​ចំនួន​៤៧៦.៦៦០​នាក់ ត្រូវ​បាន​ពិនិត្យ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ។ កុមារ​មាន​ជំងឺ​ធ្ងន់​ចំនួន​៩៧.៥១០​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​(​កើន​៣៧%ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៨) ហើយ​កុមារ​ចំនួន១២.៨៧៧​នាក់​បាន​ទទួល​កា​វះកាត់ ។ ការ
​វះកាត់​បេះដូង និង​ព្យាបាល​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃរ​ឈាម បាន​ចំនួន​៤០៣​នាក់ ។

ក្នុង​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៧៧.១៥០​នាក់ បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព ។ សម្រាលកូន​បាន​ចំនួន​១១២.៧១៣​នាក់។

ទាក់ទិន​នឹង​ការ​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ លោក​សាស្ត្រាចារ្យ​មួយ​រូប​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៤ បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ជាង​៥​ដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ ។ ឆ្នាំ​នេះ​ជាវ​ដ្ត​រដូវ​កាលដែល​បណ្តាល​ឲ្យ​ផ្ទុះ​ជំងឺគ្រុនឈាម ក្នុង​នោះ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួល​កុមារ​ជំងឺគ្រុនឈាម​ប្រមាណ​២០០​នាក់​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ព្យាបាល ។ ក្នុង​ខែកក្កដា​នេះ ជំងឺគ្រុនឈាម​និង​មានការ​កើន
ឡើង ហើយ​រហូត​ដល់​ខែតុលា​ទើប​ថយ​ចុះ​មក​វិញ ។ ប្រសិនបើ​ខែកក្កដា​នេះ ជំងឺគ្រុនឈាម​មាន​ចំនួន​ដដែល​មិន​កើនឡើង នោះ​ខែសីហា កញ្ញា និង​តុលា​គឺ​នឹង​ចាប់ផ្តើម​ថយ​ចុះ ។

លោក​សាស្ត្រាចារ្យ​បាន​សំណូមពរ​ថា ដើម្បីការពារ​សុខភាព ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​គ្រុនឈាម​ដោយសារ​មូស​ខ្លាខាំ ពិសេស​ដើម្បី​បង្ការ​ការ​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ ប្រជា​ពលរដ្ឋ​ទូទៅ​ត្រូវនាំ​គ្នា​ស្វែង​យល់​អំពី​វិធានការ​ការពារ​ពាក់ព័ន្ធនឹង​ជំងឺគ្រុនឈាម​នេះ ដោយ​រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ទីតាំង​នៅ​ជុំវិញ​ផ្ទះ​ឲ្យ​មាន​អនាម័យ​ស្អាត​កុំ​ឲ្យ​មា​ទឹក​ដក់ ពីព្រោះ​មូស​ខ្លា​ជា​ប្រភព​ចម្លង​ដ៏​សំខាន់​នៃ​ជំងឺគ្រុនឈាម ។ មួយវិញទៀត ត្រូវ​ពាក់​អាវដៃវែង​និង​ស្លៀកខោ​ជើងវែង​នៅ​ពេល​ថ្ងៃ និង​សម្រាន្ត​ក្នុង​មុង​ជាប់​ជា​ប្រចាំ ។

ជា​ពិសេស លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ជួយ​សហការ អប់រំ​ទៅ​ដល់​អ្នក
​ធ្វើ​អា​ជី​កម្ម ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុក​សម្បក​កង់​រថយន្ត កង់​ម៉ូតូ ដែល​ជា​ប្រភព​ចម្លង​យ៉ាង​ចម្បង​បំផុត ជា​ភ្នាក់ងារ​ចម្លង​ធំ ដែល​បង្កើត​ជម្រក​មូស​ខ្លា ហើយ​បង្កើត​ជា​បញ្ហា​នៃ​ជំងឺគ្រុនឈាម​នេះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ