ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​តារា​សម្តែង​ស្រី​កូរ៉េ​ដ៏​ល្បី​១​រូប​សម្រេច​ចង​.​ក​ដោយសារ​តែ​…

4 ឆ្នាំ មុន

ជុន មី ស៊ុន (Jeon Mi-seon) ជា​តារា​សម្តែង​ស្រី​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តួឯក​នៅ​ក្នុង​ខ្សែភាពយន្ត​ដូច​ជា​រឿង «Mother», «Memories of Murder»…

ជុន មី ស៊ុន (Jeon Mi-seon) ជា​តារា​សម្តែង​ស្រី​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តួឯក​នៅ​ក្នុង​ខ្សែភាពយន្ត​ដូច​ជា​រឿង «Mother», «Memories of Murder» និង​រឿង «Bungee Jumping of Their Own» ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​នាង​ស្នាក់​នៅ ។

បើ​តាម​ភ្នាក់ងារ​ផលិតកម្ម Boas Entertainment ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា​នាង ជុន ដែល​មាន​អាយុ ៤៨ ឆ្នាំ​បាន​ទទួល​រង​នូវ​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ អ្នកគ្រប់គ្រង​តារា​សម្តែង​រូប​នេះ​បាន​លើក​ឡើង​ពី​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​នាង​បាន​បាត់​ខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ ។ នាង​ធ្លាប់​ទទួល​ការ​ព្យាបាល​សម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​យើង​ពិតជា​សោកស្តាយ​ដែល​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ។

ប៉ូ​លី​ស​នៅ Jeonju បានឱ្យ​ដឹង​ថា​ពួក​គេ​មិន​ទាន់​បំពេញ​ការ​ស៊ើបអង្កេត​ដំបូង ឬ​ឈាន​ទៅ​ដល់​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​ដែល​បង្ក​ឡើង​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ពួក​គេ​បាន​បញ្ជាក់​ថា​តារា​សម្តែង​រូប​នេះ​បាន​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​រយៈពេល ២ ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​បាន​រក​កំណត់​ត្រា​ធ្វើ​អត្តឃាត​ទេ ។

ប៉ូ​លី​សបាន​និយាយ​តៀត​ថា​វា​ហាក់ដូចជា​នាង ជុន មានការ​ធ្លាក់​ទឹកចិត្ដ​យ៉ាង​ខ្លាំង​នៅ​ពេល​នាង​បាត់បង់​សមាជិកគ្រួសារ​នៅ​ពេល​ដែល​ម្តាយ​របស់​នាង​បាន​ធ្លាក់ខ្លួន​ឈឺ​ដេក​នៅ​លើ​គ្រែ ។ ជុន ត្រូវ​បាន​គេ​រាយការណ៍​ថា​នាង​បាន​ចង.ក នៅ​ក្នុង​បន្ទប់ទឹក​នៃ​បន្ទប់​សណ្ឋាគារ​ដែល​នាង​ស្នាក់​នៅ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​វេលា​ថ្ងៃត្រង់​ម៉ោង​នៅ​ក្នុងស្រុក ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារាភាពយន្ត​ស្រី​រូប​នេះ​បាន​ចូលរួម​ផ្សព្វផ្សាយ​រឿង «The King’s Letters» នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ ហើយ​នេះ​គឺជា​ការ​បង្ហាញខ្លួន​ជា​សាធារណៈ​ចុង​ក្រោយ​បំផុត​មុន​ពេល​នាង​ស្លាប់ ។ ខ្សែភាពយន្ត​នេះ​គ្រោង​នឹង​ចេញផ្សាយ​នៅ​ខែ​ក្រោយ ប៉ុន្ដែ​អ្នក​ចែកចាយ​ខ្សែភាពយន្ត Megabox មិន​បាន​បញ្ជាក់​ថា​តើ​ខ្សែភាពយន្ត​នេះ​នឹង​ដំណើរការ​ទៅ​មុខ​ជាមួយនឹង​ការ​បញ្ចាំង​ជា​លើក​ដំបូង ឬ​យ៉ាងណា​នោះ​ទេ ? ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ