ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ទៅ​ដង្កូវនាង​មាន​ប្រយោជន៍​ដែល​យើង​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

ដង្កូវនាង​ជា​ប្រភេទ​សត្វល្អិត​ដែល​ផលិត​បានជា​សរសៃសូត្រ ហើយ​វា​បាន​ស៊ី​ស្លឹក​មន​ជា​អាហារ ហើយ​សូត្រ​ដែល​បាន​ចេញពី​ដង្កូវនាង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ប្រភេទ​ដូច​ជា ៖ សរសៃសូត្រ​តូច វែង ភ្លឺ ទន់​ងាយ​ស្រូបទឹក ជ្រលក់​ពណ៌​ស្មើ​សាច់​ល្អ ។…

ដង្កូវនាង​ជា​ប្រភេទ​សត្វល្អិត​ដែល​ផលិត​បានជា​សរសៃសូត្រ ហើយ​វា​បាន​ស៊ី​ស្លឹក​មន​ជា​អាហារ ហើយ​សូត្រ​ដែល​បាន​ចេញពី​ដង្កូវនាង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ប្រភេទ​ដូច​ជា ៖ សរសៃសូត្រ​តូច វែង ភ្លឺ ទន់​ងាយ​ស្រូបទឹក ជ្រលក់​ពណ៌​ស្មើ​សាច់​ល្អ ។ ចំណែក​សូត្រ​ឆៅ​មិន​ត្រឹមតែ​ជា​សរសៃសូត្រ​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ តែ​គេ​អាច​យក​វា​ទៅ​កែ​ច្នៃ​ធ្វើ​ជា​សំលៀក​បំពាក់ វត្ថុ​អនុស្សាវរីយ គ្រឿង​លំអរ​គេហដ្ឋាន ឆ័​ត្រ​យោង គ្រឿងសំអាង និង​ជេស​ដេ​មុខរបួស​ទៀត​ផង ។ នេះ​បើ​យោង​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម ។

ដោយឡែក​នៅ​ពេល​ដង្កូវនាង​ប្រែ​ក្លាយជា​ដឹកដឿ​វិញ​គេ​កៀប​វា​យក​ប្រេង​ទៅ​ធ្វើ​ជា​សាប៊ូ​យកជាតិ​ប្រូតេអ៊ីន អាមីណូអាស៊ីត និង​ធ្វើ​ជា​វីតាមីន​B2 វីតាមីន​E វីតាមីន​K មិនតែប៉ុណ្ណោះ​ដង្កូវនាង​នៅ​ដំណាក់កាល​ទី​៥ ពេល​វា​ឡើង​ជិត​សំបក​យក​ទៅ​ស​ម្ងួ​ត ហើយ​កិន​ជា​ម្ស៉ៅ​សម្រាប់​ធ្វើ​ជា​ថ្នាំ​បញ្ចុះ​ជាតិ​ស្ក​ក្នុង​ឈាម ។

រីឯ​ដឹកដឿ​ដែល​សំបូរ​ជាតិ​ប្រូតេអ៊ីន​យក​ធ្វើ​ជា​ចំណី​ត្រី ជ្រូក គោ ក្របី ចៀម និង​ធ្វើ​ជា​ជី​សារី​រា​ង្គ ជាង​នេះ​ទៅ​ទៀត​ដឹកដឿ​ឈ្មោល​យក​វា​ទៅ​កែ​ច្នៃ​ធ្វើ​ជា​ថ្នាំ​ប៉ូវ​សម្រាប់​បុរស ឬ​ក៏​ដឹក​ឌឿ​ទាំងនេះ​យក​វា​ទៅ​កែ​ច្នៃ​ធ្វើ​ជា​ប្រភេទ​ថ្នាំ​ប្រឆាំង និង​ជំងឺមហារីក និង​ថ្នាំ​បំបាត់​ការ​ថប់​អារម្មណ៍​ទៀត​ផង ជា​ពិសេស​ទៅ​ទៀត​សរសៃសូត្រ​ដែល​មាន​សារធាតុ Sericin សម្រាប់​យក​ជា​សាប៊ូ​ជំនួយ​ស្បែក និង​សម្រាប់​យក​ទៅ​ធ្វើ​ជា​គ្រឿងសំអាង​របស់​ស្ត្រី​បានជា​ច្រើន​ប្រភេទ មួយវិញទៀត​ដង្កូវនាង​អាច​បម្រើ​វិស័យ​ទេសចរណ៍​ទាក់ទាញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ