ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ​ណ្ណា វ​ត្តី និយម​បង្ហាញ​សាច់​ទ្រូង តែ​មិន​ភ្លេច​បុរាណ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​ឃើញ​ស្រី​ស្អាត វ​ណ្ណា វ​ត្តី និយម​តាក់តែង​កាយ​ឆើតឆាយ និង​បង្ហាញ​សាច់​ទ្រូង​រាល់​កម្មវិធី​ទៅ​ណា​មក​ណា រហូត​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ផ្តល់​នាម​ថា តារា​សិច​ស៊ី​ក្លាហាន​ជំនាន់​ថ្មី​។ ទោះជា​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ គេ​ឃើញ​ស្រី​ស្អាត វ​ណ្ណា វ​ត្តី និយម​តាក់តែង​កាយ​ឆើតឆាយ និង​បង្ហាញ​សាច់​ទ្រូង​រាល់​កម្មវិធី​ទៅ​ណា​មក​ណា រហូត​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ផ្តល់​នាម​ថា តារា​សិច​ស៊ី​ក្លាហាន​ជំនាន់​ថ្មី​។

ទោះជា​យ៉ាងណា វ​ណ្ណា វ​ត្តី បាន​ប្រកាស​ថា ទោះ​នាង​ខំ​បញ្ចេញ​ដើមទ្រូង តែបើ​ងាក​ទៅ​រក​ភាព​រម្យ​ទុំ គឺ​អាច​ធ្វើ​បាន​។ ក្រោយ​ពេល​ខំ​បង្ហាញ​ប៉ាន់​ដើមទ្រូង​ដ​ដ៏​ស្អាត​មក​បង្ក​ឱ្យ វណ្ណ វ​ត្តី ត្រូវ​បាន​គេ​ចាប់អារម្មណ៍ រហូត​ទំនាក់ទំនង​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ញឹកញាប់​ដូច​ជា ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​។

វ​ណ្ណា វ​ត្តី បើ​មើលទៅ​ទេព​កោសល្យ​របស់​នាង គឺ​មាន​ជំនាញ​ច្រើន​ដូច​ជា ធ្លាប់​សម្តែង​ខ្សែភាពយន្ត ការ​ដើរ​បង្ហាញ​ម៉ូ​ដ និង​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ងាក​មក​ផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ដើម្បី​បាន​ឱកាស​បង្ហាញ​ទស្សនិកជន​តាម​ឆាក​តន្ត្រី​នានា​។

ស្រី​ស្អាត​រាង​តូច​តែ​ដើមទ្រូង​មូលក្លំ វ​ណ្ណា វ​ត្តី បានឱ្យ​ដឹង​ថា នាង​កំពុង​តែ​ត្រៀម​បទ​ថ្មី​ៗ​មក​ជា​ថ្មី​ទៀត ដោយ​ម្តងនេះ​មាន​បទ​បែប​រ៉េ​ប ក្រោម​ការ​សម្រិតសម្រាំង ដើម្បី​ឆក់​អារម្មណ៍​មិត្ត​អ្នក​ស្តាប់​។ នាង​ថា ចូល​ចិត្ត​សិល្បៈ​ណាស់​តាំងពី​ដើម មុន​បាន​មក​ដល់​សព្វថ្ងៃ​នាង​សម្តែង​កុន​ញឹកញាប់​ជាងគេ មាន​ទាំង​សម័យ បុរាណ​។ ពោល​គឺ​នាង​អាច​ធ្វើ​បាន​ទម្រង់​សិល្បៈ​តាម​រយៈ​ការ​បញ្ជា​របស់​អ្នកដឹកនាំ​។

វ​ត្តី ដែល​សុំ​លាក់​រឿង​ស្នេហ៍​ផ្ទាល់ខ្លួន​បាន​បន្ត​ថា នាង​ទៅ​ណា​មក​ណា​ខំ​បង្ហាញ​ដើមទ្រូង​មក​ពី​ចំណូលចិត្ត ហើយ​ក៏​មិន​ភ្លេច​អ្វី​ដែល​ជា​ប្រពៃណី​ខ្មែរ​បុរាណ​យើង​ដែរ គឺ​នាង​ស្រឡាញ់​ដោយ​ស្លៀកពាក់​តាម​កម្មវិធី​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ