ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ត្រី​បា​ឡែ​ន​​២​ក្បាល​ក្នុង​ដែនទឹក​ ធ្វើ​ពាណិជ្ជកម្ម​ឡើង​វិញ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បណ្ដា​នាវា​នេសាទ​ជប៉ុន​កាលពី​ថ្ងៃ​ទី​១​កក្កដា បាន​ចាប់​ត្រី​បា​ឡែ​ន​បាន​២​ក្បាល​ក្នុង​ដែនទឹក​ជប៉ុន ដែល​នោះ​ជា​ការ​សម្ពោធ​បើក​ឡើង​វិញ​នា​ថ្ងៃ​នោះ ការ​ចាប់​ត្រី​បា​ឡែ​ន​ធ្វើ​ពាណិជ្ជកម្ម​ក្រោយ​ពី​ផ្អាក​៣១​ឆ្នាំ​មក​ហើយ​។ ការងា​កមក​កាន់​សមុទ្រ​វិញ​របស់​បណ្ដា​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម គឹ​បន្ទាប់​ពី​ការ​សម្រេច​មួយ​កាលពី​៦​ខែ​មុន​របស់​រដ្ឋាភិបាល​ជប៉ុន ចាក​ចេញពី​គណៈ​ក​ម្មា​ធិ​ការ​បា​ឡែ​ន​អន្តរជាតិ​។…

ប្រទេស​ជប៉ុន ៖ បណ្ដា​នាវា​នេសាទ​ជប៉ុន​កាលពី​ថ្ងៃ​ទី​១​កក្កដា បាន​ចាប់​ត្រី​បា​ឡែ​ន​បាន​២​ក្បាល​ក្នុង​ដែនទឹក​ជប៉ុន ដែល​នោះ​ជា​ការ​សម្ពោធ​បើក​ឡើង​វិញ​នា​ថ្ងៃ​នោះ ការ​ចាប់​ត្រី​បា​ឡែ​ន​ធ្វើ​ពាណិជ្ជកម្ម​ក្រោយ​ពី​ផ្អាក​៣១​ឆ្នាំ​មក​ហើយ​។

ការងា​កមក​កាន់​សមុទ្រ​វិញ​របស់​បណ្ដា​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម គឹ​បន្ទាប់​ពី​ការ​សម្រេច​មួយ​កាលពី​៦​ខែ​មុន​របស់​រដ្ឋាភិបាល​ជប៉ុន ចាក​ចេញពី​គណៈ​ក​ម្មា​ធិ​ការ​បា​ឡែ​ន​អន្តរជាតិ​។ ត្រី​បា​ឡែ​ន​២​ក្បាល​ត្រូវ​បាន​ចាប់​ដោយ​បណ្ដា​នាវា ដែល​ចេញដំណើរ​នា​ថ្ងៃ​ទី​១​កក្កដា​នោះ​ពី​កំពង់​ផែ​គូ​សរ៉ូ​លើ​កោះ​ហុ​ក​កៃ​ដូ​បន្ទាប់​ពី​ពិធី​មួយ ដោយ​នា​ឱកាស​នោះ​គេ​ទាមទារ​ភាព​ស្របច្បាប់​នៃ​ប្រពៃណី​ចាប់​ត្រី​បា​ឡែ​ន​របស់​ជប៉ុន​។

បណ្ដា​អ្នកកាសែត​កត់សម្គាល់​ឃើញ​នាវា​១​គ្រឿងក្នុង​ចំណោម​នាវា​ចាប់​ត្រី​បា​ឡែ​ន បាន​វិល​ត្រឡប់​មក​កំពង់​ផែ​វិញ នា​វេលា​រសៀល ជាមួយ​ត្រី​បា​ឡែ​ន​មួយ​ក្បាល ដែល​ដឹក​បន្ត​តាម​រថយន្ត​កាំ​មី​ញ៉ុ​ង​១​គ្រឿង​នាំ​វា​យក​ទៅ​កាប់​លក់​។ ត្រី​បា​ឡែ​ន​ដែល​ចាប់​បាន​ហើយ​ដឹក​យក​ទៅ​កាប់​នោះ មាន​ប្រវែង​ដល់​ទៅ​៨,៣​ម៉ែត្រ​ដែល​ដឹក​ចេញ​ទាំង​ស្ថិត​ក្នុង​សំណាញ់​។

ការ​ចាប់​ត្រី​បា​ឡែ​ន​ធ្វើ​ពាណិជ្ជកម្ម មាន​ចាប់តាំងពី​ជាង​៤០០​ឆ្នាំ​មក​ហើយ​នៅ​ជប៉ុន​។ ត្រី​បា​ឡែ​ន​ធំ​នោះ​ចាប់​បាន​ក្នុង​ដែនទឹក​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​កំពង់​ផែ​គូ​ស៊ី​រ៉ូ​។ នាវា​រោងចក្រ​ត្រី​NASSIN MARU ជានា​វា​ធំ​នៃ​កង​នាវា​ចាប់​ត្រី​បា​ឡែ​ន​ជប៉ុន និង​នាវា​ជា​ច្រើន​គ្រឿង​ទៀត ក៏​ចាក​ចេញពី​កំពង់​ផែ​SHIMONOSEKI ភាគ​និរតី​ជប៉ុន ដើម្បី​ទៅ​ចាប់​ត្រី​បា​ឡែ​ន​ដែរ​។ មុន​នេះ​ជប៉ុន​បាន​ចាប់​ត្រី​បា​ឡែ​ន​ក្នុង​គោលដៅ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ ហើយ​តែង​ជួប​ប្រទះ​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា ពី​សំណាក់់​បណ្ដា​អង្គការ​ការពារ​បរិស្ថាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ