ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា មាន​ជំងឺ​មួយ​ត្រៀម​វះកាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ជំងឺ​មួយ​ដែល​នាង​ត្រៀមខ្លួន​ចូល​វះកាត់​ជា​ចាំបាច់​ចៀសវាង​ការ​រីក​រាលដាល​ធ្ងន់​ជាង​នេះ គឺ​ជំងឺ​«​ពក​ក​» ។ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កើត​ជំងឺ​«​ពក​ក​»​ជា​យូរ​មក​ហើយ…

រាជធានី​ភ្នំពេញ ​៖ ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ជំងឺ​មួយ​ដែល​នាង​ត្រៀមខ្លួន​ចូល​វះកាត់​ជា​ចាំបាច់​ចៀសវាង​ការ​រីក​រាលដាល​ធ្ងន់​ជាង​នេះ គឺ​ជំងឺ​«​ពក​ក​» ។ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កើត​ជំងឺ​«​ពក​ក​»​ជា​យូរ​មក​ហើយ តែ​ដោយសារ​ជំងឺ​នេះ​នៅ​មិន​ទាន់​ធ្វើទុក្ខ ឬ​រំខាន​ច្រើន​ដល់​ការ​បំពេញការងារ​ទើប​នាង​មិន​ទាន់​បាន​ទៅ​រក​ពេទ្យ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ឱ្យ​ដឹង​ថា នាង​កំពុង​ត្រៀមខ្លួន​វះកាត់​ជំងឺ «​ពក​ក​» ដែល​រយៈពេល​ចុង​ក្រោយ​នេះ វា​បាន​ធ្វើទុក្ខ​ដល់​សុខភាព​របស់​នាង ពិបាក​ទ្រាំទ្រ​ខ្លាំង​ណាស់ ព្រោះតែ​គ្រូពេទ្យ​ឱ្យ​នាង​ញ៉ាំ​អាហារ​មួយ​ចំនួន តែ​នាង​មិន​បាន​អនុវត្ត​តាម ។

ច​ន ច័ន្ទ​ល​ក្ខិ​ណា និយាយ​ថា «​ជំងឺ​នេះ​វា​មិន​បានឱ្យ​ខ្ញុំ​ខាត​ពេលវេលា​ច្រើន​ណាស់​ទេ គឺ​គ្រាន់តែ​វះកាត់ ហើយ​ព្យាបាល​មួយ​រយៈ​នឹង​ជា​សះស្បើយ​ជា​មិន​ខាន​ឡើយ ។ ខ្ញុំ​មាន​បញ្ហា​សុខភាព​ឈឺបំពង់ក ព្រោះ​ខ្ញុំ​មាន​ជំងឺ «​ពក​ក​» តែ​វា​មិន​ដុះ​ចេញ​មក​ខាងក្រៅ​ទេ គឺ​ដុះ​ចូល​ទៅ​ក្នុង ។ មួយ​រយៈ​នេះ​ខ្ញុំ​រវល់​ច្រើន​ពេក រកតែ​ពេល​វះកាត់​មិន​បាន តែ​ខ្ញុំ​នឹង​ឆ្លៀត​ទៅ​វះកាត់​ព្យាបាល​ឱ្យទាន់​ពេលវេលា នៅ​ពេល​ដែល​ខ្ញុំ​រាង​ទំនេរ​បន្តិច​នា​ពេល​ខាង​មុន​នេះ ព្រោះ​អាណត្តិ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​របស់ខ្ញុំ ក៏​ជិត​ចប់​ដែរ​ហើយ អ៊ីចឹង​បើ​វះកាត់​ពេល​នោះ​អាច​បាន​សម្រាក​ច្រើន​»​។

ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​ផ្អាក​សម្តែង​ភាពយន្ត​ក្រោយ​ពេល​ដែល​នាង​បាន​បង្កើត​ផលិតកម្ម​ផ្ទាល់ខ្លួន ហើយ​ផលិត​បាន​មួយ​ចំនួន​មក​ហើយ ។ បើ​ទោះជា​នាង​មិន​ទទួល​សម្តែង តែ​ក៏​មិន​ចោល​សិល្បៈ​ទេ ក្រៅពី​មាន​ផលិតកម្ម​ក៏​មាន​ផេ​កមួយ​រៀបចំ​ប្រគំ​តន្ត្រី​ចូលរួម​ដោយ​សិល្បករ​នានា ពិសេស​ផ្តោត​លើ​ការ​ផ្តល់​ឱកាស​ដល់​ជន​ពិការ​មានឱកាស​បាន​ច្រៀង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ