ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​រះ​ចូល​អាហារ​ដ្ឋា​ន​ម៉ូ​ណា និង​ក្រឡាប់​កិន​ប៉ះ​ម៉ូតូ​១០​គ្រឿង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ ទាញ​ចង្កូត​គេច​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ឆ្លងផ្លូវ ហើយ​ជ្រុល​ចង្កូត​បុក​រះ​ចូល​អាហារ​ដ្ឋា​ន​ម៉ូ​ណា បណ្តាល​អោយ​បាក់​បង្គោល​ស្លាក​សញ្ញា រាន​ទេវតា ព្រមទាំង​បុក​នឹង​ក្រឡាប់​សង្កាត់​ម៉ូតូ​ដែល​ឈប់​ចត​ត្រៀបត្រា​រង​ការ​ខូចខាត​ចំនួន​១០​គ្រឿង ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ ទាញ​ចង្កូត​គេច​រថយន្ត​មួយ​គ្រឿង​ដែល​បើក​ឆ្លងផ្លូវ ហើយ​ជ្រុល​ចង្កូត​បុក​រះ​ចូល​អាហារ​ដ្ឋា​ន​ម៉ូ​ណា បណ្តាល​អោយ​បាក់​បង្គោល​ស្លាក​សញ្ញា រាន​ទេវតា ព្រមទាំង​បុក​នឹង​ក្រឡាប់​សង្កាត់​ម៉ូតូ​ដែល​ឈប់​ចត​ត្រៀបត្រា​រង​ការ​ខូចខាត​ចំនួន​១០​គ្រឿង ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកក្កដា​នេះ នៅ​អាហារ​ដ្ឋា​ន​ម៉ូ​ណា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ដោយឡែក​អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ។ រថយន្ត​ដែល​បុក​រះ​ចូល​ហាង​បាយ និង​ក្រឡាប់​នោះ​ម៉ាក់ KIA ពណ៌​ខៀវ ភ្នំពេញ​២S-៣៩០៤ បើកបរ​ដោយ​ឈ្មោះ ណូ ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ដេប៉ូ​លក់​គ្រឿងសំណង់​ចេ​ង​លី​ម​អៀង នៅ​ម្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បឹង​បៃតង ។ នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​កញ្ចក់​អាហារ​ដ្ឋា​ន​បែក​រង​ការ​ខូចខាត ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០១១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ល្បឿន​លឿន ។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​ក៏​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​បុក​ចូល​អាហារ​ដ្ឋា​ន​ម៉ូ​ណា​ទាំង​កម្រោល​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បង្គោល​ស្លាក​កំណត់​ល្បឿន រាន​ទេវតា​បាន​បាក់ និង​ម៉ូតូ​ដែល​កំពុង​ឈប់​ចត​ត្រៀបត្រា នៅ​មុខ​ហាង​ចំនួន​៦​គ្រឿង បាន​បុក​រុញ​ទៅ​គរ​លើ​គ្នា​នៅ​គៀនជញ្ជាំង​រង​ការ​ខូចខាត ហើយ​រថយន្ត​បាន​ក្រឡាប់​សង្កត់​ទៅ​លើ​ម៉ូតូ​៣​គ្រឿង និង​ម៉ូតូ​កង​បី​មួយ​គ្រឿង ទៀត ដែល​ឈប់​ចត​នៅ​មុខ​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​យីហោ «​អេ​ង ឡុ​ង​» ដែល​សរុប​ទាំងអស់​ម៉ូតូ​ចំនួន​៩​គ្រឿង និង​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត ។

នៅ​ក្នុង​គ្រោះថ្នាក់​នោះ បណ្តាល​អោយ​កញ្ចក់​ហាង​បាយ​បាន​រង​ការ​ខូចខាត តែ​សំណាងល្អ មិន​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។ ភ្លាម​ៗ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល ដើម្បី​ដោះស្រាយ ។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ស៊ីម៉ង់ត៍​ដេញ​ពី​ដេប៉ូ​ទៅ​ដាក់​អោយ​ម៉ូយ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​បើក​ចេញពី​ផ្លូវលំ​ក៏​ទាញ​ចង្កូត​គេច​បុក​ចូល​ហាង​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ