ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​បងប្អូន​! ផ្ទុះ​​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក នៅ​ពីរ​ភូមិ​នៃ​ខេត្ត​ត្បូងឃ្មុំ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ចេញ​ប្រកាស​មួយ​បញ្ជាក់​ឲ្យ​ដឹង​អំពី​ករណី​នៃ​ការ​ផ្ទុះ ករណី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក នៅ​ភូមិ​ចំនួន​ពីរ នៃ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ…

ខេត្តត្បូងឃ្មុំ​ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ចេញ​ប្រកាស​មួយ​បញ្ជាក់​ឲ្យ​ដឹង​អំពី​ករណី​នៃ​ការ​ផ្ទុះ ករណី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក នៅ​ភូមិ​ចំនួន​ពីរ នៃ​ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី០២ ខែកក្កដានេះ ។

បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ចុះថ្ងៃ​ទី២ ខែកក្កដា​នេះ ស្តី​ពី «​ការ​កំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក​» បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ត្រូវ​បាន​កំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួនពីរ​កន្លែង ស្ថិត​នៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ត្រូវ​ចាត់វិធានការ​បសុព្យាបាល​ជា​បន្ទាន់​នៅ​តំបន់ ផ្ទុះ​ករណី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក តាម​រយៈ ១- បំផ្លាញ​ចោល​ចំពោះ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅ​តាម​វិធានការ​បសុព្យាបាល​ ២- ផ្អាក​លើ​ការ​ទិញ​លក់ដូរ និង​ការ​ដឹក​ជ​ញ្ជួ​ន​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក គ្រប់​ប្រភេទ​ចូល ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​កាំ​ប្រែង៣ គីឡូម៉ែត្រ និង​ពី​ចំណូ​ច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ ។

យ៉ាងណាមិញ ក្រសួង​ជំនាញ​បាន​បញ្ជាក់​ថា «​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក មិន​ឆ្លង​និង​ប៉ះពាល់​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ​បណ្តាល​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់​រហូត​ដល់ ១០០ភាគរយ ដែល​បង្ក​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែ​ប៉ុណ្ណោះ​»​ ។

សូម​បញ្ជាក់​ថា​ករណី​ទី​១ ​នៃ​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ មាន​ផ្ទុះ​ឡើង​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី កាលពី​ចុងខែ​មីនា និង​បាន​ឆ្លង​រាល​ដល់​ស្រុក​អូរ​ជុំ កាលពីមុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ដែល​ប្រជាពលរដ្ឋ​បាន​ចិញ្ចឹម​តាម​ផ្ទះ​ជា​ច្រើន​រយ​ក្បាល បាន​ងាប់ និង​ដុត​កម្ទេច​ចោល​ជា​បន្តបន្ទាប់ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ