ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តម​សេនីយ៍ប្រតិកម្ម​ ដែល​ចោទ​លោក​​ថា «ជាអ្នកកាងដី​ឱ្យឧកញ៉ា»

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ បន្ទាប់​ពី​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន និង​បណ្តាញ​សង្គម​​បង្ហោះ​ដោយចោទប្រកាន់​​​លើ​លោក​ឧត្តម​សេនីយ៍ត្រី​ ចាន់ សា​ហ៊ុត ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ ​ជា​អ្នក​កាង​ដី​ឱ្យ​​លោក​ឧកញ៉ា ង៉ា​ន់ វ​ណ្ណា…

​រាជធានី​ភ្នំពេញ ​៖​ បន្ទាប់​ពី​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន និង​បណ្តាញ​សង្គម​​បង្ហោះ​ដោយចោទប្រកាន់​​​លើ​លោក​ឧត្តម​សេនីយ៍ត្រី​ ចាន់ សា​ហ៊ុត ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ ​ជា​អ្នក​កាង​ដី​ឱ្យ​​លោក​ឧកញ៉ា ង៉ា​ន់ វ​ណ្ណា ព្រមទាំង​យក​រូប​លោក មាន​ពាក់​ឯកសណ្ឋាន​
មក​បង្ហោះ​នោះ ធ្វើ​ឱ្យ​លោក​មាន​ប្រតិកម្ម​ខឹងយ៉ាង​ខ្លាំង ចំពោះ​​​ព័ត៌មានដែលមិនមែនជា​ការ​​ពិត ។

លោក​ឧត្តមសេនីយ៍ត្រី​ចាន់ សា​ហ៊ុត បា​នឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨​ មិថុនា​ ​​មាន​សារព័ត៌មាន​អន​ឡាញមួយ​ចំនួន​ បាន​យក​រូប​របស់​លោក ​ពាក់​ជាឯកសណ្ឋាន​នគរបាល ​និង​រូប​អង្គុយ​លើ​អង្រឹង​ស្លៀកពាក់​ស៊ី​វិល​ពាក់​មួក ពាក់​វែ​នតា​ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​មក​ដាក់​លើ​អត្ថបទ​របស់​ខ្លួន​​​ ដោយ​មាន​ខ្លឹមសារ​ថា លោក​ផ្កាយ​១ ​ចាន់ សា​ហ៊ុត​ ក្លាយជា​អ្នក​កាង​ដី​ឧកញ៉ា​ល្បីឈ្មោះ​រំលោភ​ដី​ពលរដ្ឋ​ង៉ា​ន់ វ​ណ្ណា​ ព្រមទាំង​ប្រើ​ស្លាក​លេខ​រថយន្ត​នគរបាល​2-3221 ជា​ការ​កំញើញ​គំរាម​ចិត្តសាស្ត្រ ​ដល់​ពលរដ្ឋ​ស្លូតត្រង់​នៅ​ភូមិ៥​ សង្កាត់​​លេខ៤ ក្រុង​ព្រះ​សីហ​នុ​ ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​ល្បី​ប្លន់​ដី​ពលរដ្ឋ ង៉ា​ន់វ​ណ្ណា​យ៉ាង​ក្តៅ​គគុក ។

លោក​ចាន់ សា​ហ៊ុត ​មាន​ប្រតិកម្ម​ថា ចំពោះ​ខ្លឹមសារ​ខាងលើនោះ បាន​​ធ្វើ​​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក រួម​និងអង្គភាព​យ៉ាងធ្ងន់ធ្ងរ ។​ ក្នុង​ន័យ​នេះ​ ដើម្បី​កុំ​ឲ្យ​សា​ធារ​ណ​ជន​ និង​អ្នកលេង​បណ្ដាញទំនាក់​ទំនង​សង្គម មានការ​ភាន់​​ច្រឡំ​ ដូច្នេះ ខ្ញុំ​សូម​ធ្វើការ​បកស្រាយថា៖១-ក្នុង​នាម​បងប្អូន​រាប់អាន​ស្រឡាញ់​គ្នា​ជា​មួយនឹង​បង​វ​ណ្ណា​ គាត់​ហៅ​ទៅ​លេង​ពីរ​នាក់​គាត់ ​តើ​ខ្ញុំ​អាច​ទៅ​លេង​បាន​ទេ ​ឬ​មួយ​អស់លោក​ឃាត់​ខ្ញុំ​ដែរ ។ សូម​បងប្អូន​និង​សាធារណៈជន​តាមដាន​ពិចារណា​មើល​ពាក្យ​ថា​កាង​ដី​គេ​នោះ​តើ​មនុស្ស​ត្រូវធ្វើ​អ្វីខ្លះ? មួយវិញទៀតថា​ខ្ញុំ​ ចាន់ សា​ហ៊ុត ​និង​បក្សពួក ​នៅ​ទីនោះ​កាង​ដី​រំលោភ​ដី​គេ​ចុះ​ ហេតុ​អ្វី​ថត​មិនឃើញ​,​កាមេរ៉ា​ជិត​10​គ្រឿង​ ហេតុ​អី្វ​ក៏​ឃើញ​តែ​ខ្ញុំ​ម្នាក់ឯង? ។ ២-ខ្ញុំបាទ​មាន​រថយន្ត​ផ្ទាល់ខ្លួន​តែ​មួយ​គ្រឿង​គត់ ​សម្រាប់​ធ្វើការ​រាល់ថ្ងៃ​ គឺ​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2003 ពាក់​ស្លាក​លេខ 2L-05 99​ ហើយ​ពុំដែល​បាន​ខ្ចី​ឡាន​គេ​ជិះ​ទេ​។ ៣-នៅ​ពេល​​លោក នួន​ សុខា​វី​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ​និង​ផ្ដល់​យោបល់​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ចំនួន​ប្រហែល​ជិត១០នាក់​ សម្រុកចូល​ទៅ​ក្នុង​រោង​ចាំ​ដីរ​បស់បង​វ​ណ្ណា​ រូប​ខ្ញុំ​បាន​ឈរ​នៅ​ទីនោះ​ដែរ​ ដោយ​ក្រុម​គាត់​បាន​សួរ​រកតែ​លោក​វ​ណ្ណា​ទេ​ ហើយ​យក​កាមេរ៉ា​ថត​ខ្ញុំ​តាម​ចិត្ត​ដោយ​គ្មាន​ការ​អនុញ្ញាត មួយសន្ទុះ ខ្ញុំ​ក៏​បើក​ទូរស័ព្ទ​ដៃ​ថត​វិញ​ពេល​នោះ ​ក្រុម​អ្នក​សារព័ត៌មាន​និង​បក្ស​ខពួក​ ដែល​មាន​កាមេរ៉ា​គ្រប់​ដៃ​ចំនួន​ប្រហែល​ជិត10នាក់​នោះ​​សួរ​ខ្ញុំ​ថា​ លោក​ឯង​សូ​រិ​យោ​ដី​មែន​ទេ​ ហេតុ​អី​ថត​អ្នក​សារព័ត៌មាន ខ្ញុំ​ឆ្លើយ​ថា​ លោក​ឯង​ថត​ខ្ញុំ​បាន ខ្ញុំ​ក៏​មាន​សិទ្ធិ​ថត​លោក​ឯង​វិញ​ដែរ ។​

លោកថា ខ្ញុំ​ក៏មិនដឹង​ថា​ គាត់​ថត​យក​ទៅ​បង្ហោះវាយ​ប្រហារ​មួលបង្កាច់​បរិហារកេរ្តិ៍ មើលងាយមើលថោក ​និង​ធ្វើ​ឲ្យ​អ្នក​ដទៃ​រើសអើង​ខ្ញុំ​ដូច​ពេល​នេះ​សោះ​។ ​ ដូច្នេះ ​សូម​ឱ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ ជួយ​ធ្វើការ​កែ​តម្រូវ​និង​ចុះ​ផ្សាយ​ឡើង​វិញ​ ដើម្បី​កុំ​ឲ្យ​សាធារណជន​ភាន់ច្រឡំ បើ​មិន​ដូច្នេះ​ទេ​ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ហើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ