ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ៖ សកម្មជន​បក្ស​ប្រឆាំង​កំពុង​មានចិត្ត​គំនិត​បែកបាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​អះអាង​ចិត្តគំនិត​របស់​សកម្មជន​គណបក្សប្រឆាំង​បាន​កំពុង​តែ​បែកបាក់ ។ ការ​លើក​ឡើង​របស់​លោក…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​អះអាង​ចិត្តគំនិត​របស់​សកម្មជន​គណបក្សប្រឆាំង​បាន​កំពុង​តែ​បែកបាក់ ។ ការ​លើក​ឡើង​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន​នេះ បន្ទាប់​ពី​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ខ្លះ​បាន​អស់ជំនឿ​លើ​ក្រុម​លោក​សម រ​ង្ស៊ី ហើយ​អ្នកខ្លះ​អស់ជំនឿ​លើ​លោក កឹ​ម សុខា ពោល គឺ​ក្រុម​ទាំង​ពីរ​បាន​កំពុង​តែ​ខ្វែងគំនិត​គ្នា ។

យ៉ាងណា​ក្តី​លោក អ៊ូ​ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​ស្មារតី​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​បន្ត​មានជីវិត​បើ​ក្រុម​អ្នកប្រឆាំង​មិន​មានការ​បែកបាក់ ។ បែកបាក់​មិនមែន​មក​ពី​សកម្មភាព​ទេ គឺ​ដោយសារ ចិត្តគំនិត​បែកបាក់​» ។

ចំណែក​លោក ឈុំ ឈឿ​ន អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​និន្នាការ​នយោបាយ​លោក​កឹ​ម សុខា បាន​លើក​ឡើង​ថា ក្រុម​ឈូស​ឆា កំពុង​តែ​ស​ភ្នែក​នៅ​ពេល​ដែល​ឃើញ​សកម្មជន​មូលដ្ឋាន​អស់ជំនឿ​ដោយសារ​ភូត​ច្រើន​ដង​ពេក ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ឈុំ ឈឿ​ន ក៏​បាន​លើក​ពី​ករណី​សមាជិក​សភា សភាព​អឺរ៉ុប (EU) ថា សមាជិក​សភា EU ដូច​មិន​ទំនេរ​មក​អមដំណើរ​មនុស្ស​អត់​បានការ​នោះ​ទេ ហើយ​មុន​នឹង​ប្រើ​ពាក្យពេចន៍​នោះ​ត្រូវ​ដឹង​ពី​ឋានៈ​ខ្លួន​ជា​នរណា អស់លោក​គ្រាន់តែ​ជា​មនុស្ស​រត់​ចោល​សមរភូមិ មិន​បាន​ត្រូវ​ប្រទេស​ធំ​ៗ​ក្លាយជា​អង្គរក្ស​អស់លោក​ទៅ​វិញ0x017d7 ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​លោក ឈុំ ឈឿ​ន ត្រូវ​បាន​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khuon Khemarak ឆ្លើយឆ្លង​ថា ‪​មុន​ដំបូង​លោក​វាយប្រហារ​ថា អោយ​លោក សម រង្សី ថា សន្យា​ខ្យល់ តែ​ឥឡូវ​ពេល​គាត់​ប្រកាស​ចូល​ស្រុក លោក​លើក​រឿង​ផ្សេង ។ ‬ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បញ្ជាក់​ថា ៖ «​លោក​គួរតែ​ស្ងាត់​ប្រសើរ​ជាង ហើយ​រង់ចាំ​មើល ។ ហើយ​អា​រឿង​គេ​អមដំណើរ ឬ​អត់​ជា​រឿង​របស់​គេ បើ​រឿង​នឹង​ពិត លោក​គួរ​អបអរ តែបើ​រឿង​នឹង​មិន​ពិត លោក​គួរ​អាណិត​ទៅ​វិញ​ទេ ។ ធ្លាប់​ជ្រក​ក្រោម​ដំបូល​តែ​មួយ ហើយ​លោក​និយាយ​ម្តង​ៗ​ចង់​ធ្វើ​តួឯក​មែន0x017d7​» ។

សូម​ជម្រាប​ថា លោក​អ៊ូ ច័ន្ទ​រ័​ត្ន និង​លោក កង គឹ​ម​ហាក់ លោក ជីវ កត្តា អ​តី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សុំ​សិទ្ធិ​នយោបាយ​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​អតីត​ក្រុម​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​ខេត្តសៀមរាប កាលពី​ពេល​កន្លង​មកនេះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ