ព្រៃវែង ៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះចំនួនប្រជាកសិករដែលប្រកបមុខរបរដាំបន្លែសុវត្ថិភាព នៅ ស្រុកកញ្ជៀច ខេត្តព្រៃវែង បានកើនឡើងច្រើនហើយផ្ទៃដីដាំដុះក៏បានកើនឡើង រហូតដល់ទៅ៥០%ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយសារតែបន្លែដែលពួកគាត់ដាំបាន មានទីផ្សារល្អ ព្រមទាំងមានការជួយគាំទ្រពីមន្ទីរកសិកម្មខេត្ត ទាំងបច្ចេកទេសដាំដុះ និងទីផ្សារបន្លែផងដែរ ។
លោក អ៊ុក សំណាង បានបន្តទៀតថា ប្រជាកសិករដែលប្រកបមុខរបរដាំបន្លែសុវត្ថិភាពនេះមានចំនួន៣ភូមិ គឺភូមិអ្នកតាជ័យ ភូមិត្រពាំងប្រស្រែលិច និងភូមិត្រពាំងប្រស្រែកើត ក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅលើផ្ទៃដីសរុបប្រមាណជា៣០ហិកតា ខណៈឆ្នាំមុនមានត្រឹមតែ១៥ហិកតាប៉ុណ្ណោះ។
បន្លែសុវត្ថិភាព ដែលពួកគាត់ដាំមានដូចជា ស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស សាច់ថាវ ម្រះ ត្រសក់៘ ដែលបន្លែទាំងនេះ ពុំប្រើប្រាស់ថ្នាំគីមីដែលធ្វើអោយប៉ះពាល់ដល់សុខភាពនោះទេ ។
ក្នុងទឹកមុខញញឹមរីករាយកសិករដាំបន្លែទាំងនេះបានថ្លែងប្រាប់ កោះសន្តិភាព ថា កាលពីមុន ពួកគាត់ដាំបន្លែតៗគ្នា ដោយគ្មានចំណេះដឹងផ្នែកបច្ចេកទេសអ្វីទេ ដាំបានប៉ុណ្ណា យកប៉ុណ្ណឹង បានតិចទុកហូបខ្លួនឯង បានច្រើនយកទៅលក់ខ្លះទុកខ្លះ ទៅតាមដំណើរ ហើយអ្នកដាំក៏មានចំនួនតិចតួចដែរ។
ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ តាំងពីមានមន្ត្រីជំនាញមកពីមន្ទីរកសិកម្ម ចុះមកបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេសដាំបន្លែ និងរបៀបប្រើប្រាស់ជីនិងថ្នាំធម្មជាតិអោយបានត្រឹមត្រូវ ធ្វើអោយបន្លែទទួលបានទិន្នផលខ្ពស់ អ្នកភូមិទាំងអស់ក៏នាំគ្នាដាំបន្លែគ្រប់ៗគ្នាពេញភូមិតែម្តង។
ប្រជាកសិករទាំងនេះបានបញ្ជាក់ថា បន្លែដែលពួកគាត់ដាំបាន គឺមិនភ័យបារម្មណ៌រឿងទីផ្សារនោះទេ មានប៉ុន្មានក៏លក់អស់ដែរ ហើយគេមកប្រមូលទិញដល់រងបន្លែតែម្តង ដោយពួកគាត់គ្រាន់តែកាត់រួចច្រកថង់ទុក តាមការកុម្មង់ទិញរបស់ម៉ូយជាការស្រេច ចំណែកតម្លៃក៏ល្អគួរសមអាចទទួលយកបានផងដែរ ។
មុខរបរដាំបន្លែសុវត្ថិភាពនេះ បានជួយអោយជីវភាពគ្រួសារពួកគាត់ បានធូរធារច្រើនណាស់ គឹដោះស្រាយរួចទាំងជីវភាពប្រចាំថ្ងៃ ផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងសល់ប្រាក់សំរាប់សន្សំនៅក្នុងគ្រួសារថែមទៀតផង និយាយរួមគឹពួកគាត់អាចរស់យ៉ាងស្រួលដោយមិនចាំបាច់ធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅកន្លែងឆ្ងាយដូចមុននោះទេ។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានបញ្ជាក់ថា ក្រៅពីការគាំទ្រផ្នែកបច្ចេកទស មន្ទីរកសិកម្មខេត្តក៏បានជួយរកទីផ្សារជូនដល់ប្រជាកសិករទាំងអស់ផងដែរ ដោយមន្ទីរបានអញ្ជើញឈ្មួញពីខាងភ្នំពេញ កំពង់ចាម និងត្បូងឃ្មុំ មកប្រជុំពិភាក្សានិងអូសទាញអោយក្រុមឈ្មួញ ជួយកម្មង់ទិញបន្លែសុវត្ថិភាពរបស់ប្រជាកសិករ យកទៅលក់បន្តនៅលើទីផ្សារ ក្នុងន័យដើម្បីជួយលើកកម្ពស់សុខភាពអ្នកបរិភោគផង និងលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ ៕
កែសម្រួលដោយ ៖ សំណាង
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...
រាជធានីភ្នំពេញ៖ កម្មវិធី «បងធំ ប្អូនប្រុស» ដែលនាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព...
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងជាប្រភេទធន់ធំក្រឡុកបេតុងបើកគេចពីរថយន្តនៅពីមុខមិនបានប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ...
ជនទាំងឡាយណាដែលគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និងទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តធំចង់ឡើងគ្រងរាជសម្បត្តិ ដឹកនាំជាតិប្រជារាស្ត្រ ជនទាំងឡាយនោះនឹងដល់នូវ...
ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានបាត់បង់ជីវិត នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទៃទឹកទន្លេសាប រវាងកាណូតស្មាច់...
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានដែលបានឆ្លងកាត់ក្នុងសរសេរអត្ថបទលើវិស័យសារព័ត៌ មានជាច្រើនឆ្នាំមកហើយបានចងក្រងរួមគ្នាបង្កើតជាសម្ព័ន្ធអ្នកសារព័ត៌មានហៅ...
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានបុរសជាជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុង...
បើនិយាយពីវិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ឬភាសាបច្ចេកទេសគេនិយមហៅថា e-Commerce នោះ ឥឡូវនេះកំពុងតែរីកចម្រើនខ្លាំងមែនទែននៅឆ្នាំ២០១៩នេះ ដោយចាប់ផ្ដើមចេញពី...
ខេត្តកែប ៖ ប្រជាពលរដ្ឋនៅក្នុងភូមិអង្កោលជាភូមិសាស្ត្រជាប់នឹងឆ្នេរសមុទ្រខេត្តកែប បានសម្តែងក្តីសប្បាយរីករាយអបអរសាទរដល់អាជ្ញាធរខេត្ត និងស្រុកដែលស្ថាបនា...
រាជធានីភ្នំពេញ ៖ រថយន្តស្ទូចធុនធំ១គ្រឿងមានដឹកឥដ្ឋ និងស៊ីម៉ង់ត៍បានបើកទៅទាក់ខ្សែភ្លើងបណ្ដាលឲ្យដាច់ធ្លាក់ទៅលើដំបូលផ្ទះលក់ចាបហួយមួយកន្លែងហើយទុស្សេបែក...
ការជូនអំណោយឱ្យគ្នាទៅវិញទៅមក គឺជារឿងទូទៅរវាងមនុស្សដែលស្គាល់គ្នាជិតដិត និងជាពិសេសរវាងមនុស្សដែលជាដៃគូអាជីវកម្មនឹងគ្នា ។ តែការជូនអំណោយនេះមិនអាចកើតមាន...
ខេត្តព្រះសីហនុ ៖ មានការដ្ឋានកាយដីចាក់លុបឆ្នេរសមុទ្រ លុបព្រៃ និងប៉ះពាល់ដល់ដីរបស់ពលរដ្ឋ និង ប្រជាពលរដ្ឋសហគមន៍មួយកន្លែង ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹង...
ពេលចុងឆ្នាំជាពេលដែលល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មក្នុងការនឹកពីភាពជោគជ័យផ្សេងៗដែលខ្លួនសម្រេចបានតាំងពីដើមឆ្នាំមក ។ មិនថាអ្នកសម្រេចបានតិចឬច្រើនទេ...
រាជធានីភ្នំពេញ ៖ រថយន្តស្ទួចមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងន្ធោសន្ធៅ បណ្តាលអោយរងការខួចខាតកាប៊ីនទាំងស្រុង ខណៈពេលដែលម្ចាស់ហៅជាងមកផ្សារជើងកាប៊ីន រួច...
ខេត្តព្រៃវែង ៖ ក្រុងព្រៃវែងគឺជាទីរួមខេត្តរបស់ខេត្តព្រៃវែង ដែលមានប្រជាជនរស់នៅប្រមាណជាង៣ម៉ឺននាក់ និងមានផ្ទៃដីប្រមាណជា៩៨៧៧ហិកតា ។ ជាទូទៅ ទាំងប្រជាពលរដ្ឋដែល...