ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ធ្វើ​រោង​ឱ្យ​កូន​សិក្សា​ជំនួស​សា​លារៀន ​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក បាន​សម្រេច​នាំ​គ្នា​សាងសង់​រោង​ជំនួស​អគារសិក្សា​ដែល​មាននិយាម​គរុកោសល្យ ដើម្បី​ឲ្យ​កូនចៅ​ពួក​គាត់​បាន​រៀនសូត្រ​នៅ​ជិត​មូលដ្ឋាន​រស់នៅ ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​មិនបាច់​ទៅ​រៀន​នៅ​ឆ្ងាយ ។ ឆ្នាំ​នេះ…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក បាន​សម្រេច​នាំ​គ្នា​សាងសង់​រោង​ជំនួស​អគារសិក្សា​ដែល​មាននិយាម​គរុកោសល្យ ដើម្បី​ឲ្យ​កូនចៅ​ពួក​គាត់​បាន​រៀនសូត្រ​នៅ​ជិត​មូលដ្ឋាន​រស់នៅ ធានា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​មិនបាច់​ទៅ​រៀន​នៅ​ឆ្ងាយ ។ ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​ជួយ​សាងសង់​សាលារៀន​ថ្មី​មួយ​នៅ​ជិត​មូលដ្ឋាន​ជំនួស​វិញ ។

អ្នកស្រី សេង សុខ​ផុ​ន គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​អូរ​ម្រេះ ក្នុងភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ បាន​លើក​ឡើង​ថា ទាំង​សិស្ស​ទាំង​គ្រូ​សព្វថ្ងៃ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅ​រដូវវស្សា ពេល​ភ្លៀង​ធំ​ម្តង​ៗ​ខ្លាច​ផ្គរ រន្ទះ ណាមួយ​ថ្នាក់រៀន​បណ្តោះអាសន្ន​នេះ​ជាង​១០​ឆ្នាំ​ហើយ​មិន​មានការ​ជួសជុល​បន្ថែម​ទេ ។

លោក ស៊ុត សុខុម ជំទប់​ទី​១​ឃុំ​អូរ​ម្រះ​បាន​ទទួលស្គាល់​ថា បញ្ហា​នេះ​ពិតជា​កើត​មាន​មែន​ដោយសារ​នៅ​ចំណុច​នេះ ឪពុក​ម្តាយ​មិន​ដែល​មាន​ទម្លាប់​ជូន​កូន​ទៅ​រៀន​ដូច​នៅ​ទីប្រជុំជន​ទេ ច្រើន​តែ​បណ្តោយ​កូន​ឲ្យ​ទៅ​រៀន​ដោយ​ខ្លួនឯង​ហើយ​កូនចៅ​ខ្លះ​វា​ខ្លាច​មិន​បាន​ទៅ​រៀន​ក៏​មាន​ដែរ ។

លោក​បញ្ជាក់​ថា កត្តា​ទាំងនេះ​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អប់រំ ដែល​រាជរដ្ឋាភិបាល​ខិតខំ​យក ចិត្តទុកដាក់​ធ្វើ​សាលារៀន​នៅ​តាម​ឃុំ​ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​កំពុង​រៀបចំ​ដោះស្រាយ បញ្ហា​នេះ​ដែរ។ លោក​បន្ត​ថា ដល់​ពេល​រាល់​ធ្វើ​ផែនការ​ប្រចាំឆ្នាំ តែង​មាន​សំណើសុំ​សាងសង់​សាលា ប៉ុ​ន្ត​គ្រាន់តែ​ឮ​ព័ត៌មាន​ថា​នឹង​បម្រុង​សាងសង់​តែ​មិនឃើញ​ធ្លាក់​គម្រោង​មក ។

អ្នកស្រី លាង សុខ​ឃី​ម អ្នក​ភូមិ​ត្បូង​ខ្លា​និយាយ​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មាន​ភាព​លំបាក​មែន​ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​ដូច​ជា ផ្ទះ​គាត់​រស់នៅ​តាម​ជួរ​មាត់ទន្លេ ឆ្ងាយ​ពីសា​លា​។ នៅ​តំបន់​នេះ ឪពុក​ម្តាយ​គ្មាន​មធ្យោបាយ​ជូន​កូន​ទៅ​រៀន​ទេ ដោយសារ​កូន​នៅ​តូច​ៗ​មិន​អាច​ដើរទៅ​រៀន​ដោយ​ខ្លួនឯង​បាន ហើយ​បច្ចុប្បន្ន​កូនសិស្ស​មួយ​ចំនួន​បាន​បោះបង់​ចោលការ​សិក្សា​ទាំង​វ័យក្មេង​ក៏​មាន​ដែរ ។

សូម​បញ្ជាក់​ថា រោង​ជំនួស​សាលារៀន​នេះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្បូង​ខ្លា បាន​រួម​គ្នា​សាងសង់​ឡើង​ឲ្យ​គ្រូ បង្រៀន​កូនចៅ​មាន​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ ដែល​មាន​សិស្ស​ចូល​រៀន​ចំនួន​២៥​នាក់ ក្នុង​នោះ​មាន​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២ ៕

អត្ថបទសរសេរ ដោយ