ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ល៉ឹង​ផង លោក​ម្ចាស់​ស្រុក​…​កាត់​បន្ថយ​​ខ្លះ​ៗ​ទៅ​បាន​ទេ?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​ម​ជ្ឃ​ដ្ឋា​ន​ជា​ច្រើន​បាន​រិះគន់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ​យ៉ាង​ចាស់ដៃ​ថា ​អភិ បាលបណ្តែតបណ្តោយ​ និង​កំពុង​តែបើ​កដៃ​ឱ្យ​ក្រុម​អាជីវករ​យក​សួនច្បារ​មាត់​ស្ទឹង និង​សួនច្បារ​មាត់ទន្លេ…

ខេត្តកណ្តាល ៖ ​ម​ជ្ឃ​ដ្ឋា​ន​ជា​ច្រើន​បាន​រិះគន់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ​យ៉ាង​ចាស់ដៃ​ថា ​អភិ បាលបណ្តែតបណ្តោយ​ និង​កំពុង​តែបើ​កដៃ​ឱ្យ​ក្រុម​អាជីវករ​យក​សួនច្បារ​មាត់​ស្ទឹង និង​សួនច្បារ​មាត់ទន្លេ ​ជា​កន្លែង​លក់​ស្រា​ក្រឡុក​ បង្ក​​ភាព​អនាធិ​ប​តេ​យ្យ ផឹក​ហ៊ោ​​ស្រែក​សប្បាយ អឺងកង បង្ក​​ទៅ​ជា​អសន្តិសុខ​ជា​រៀង​រាល់​យប់ ប្រើ​អំពើ​​ហិង្សា​ដេញ​កាប់​គ្នា មិន​ត្រឹមតែ​រង​របួស​ទេ រហូត​ដល់​បាត់​បង់ជីវិត​និង​ជាទី​តាំង​សម្រាប់​ក្រុម​ក្មេង​ទំនើង​ជួបជុំ​គ្នា​បង្កើត​បទល្មើស ​។ សូមរំលឹកថា៖ មិនដឹង​មកពីណា ជិះ​តាម​ដេញ​កាប់​ឈាម​ស្រោច​ពេញ​ខ្លួន​នៅ​ក្រុង​តា​ខ្មៅ

អ្នក​ក្រុង​តា​ខ្មៅ​​បាន​លើក​ឡើង​ថា មួយ​រយៈ​នេះ ពួក​គាត់​ហាក់ដូចជា​ខ្លាចរអារ​ទីតាំង​ខាងលើ​នោះ​ ឱ្យ​តែ​ព្រលប់​មិន​ទាន់ ​ពួក​គាត់​មិន​ហ៊ាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​ដូច​មុន​ទៀត​ទេ​ ដោយសារ​មានការ​បារ​ម្ភ​ចំពោះ​
សុ​វត្ថិភាព​ដែល​បង្ក​​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ ។

​មិនតែប៉ុណ្ណោះ ​រាល់​យប់​​សំឡេង​ភ្លេង​ដែល​ក្រុម​អាជីវករ​នោះ​ចាក់​ឡើង​លាន់ឮរន្ទឺ​ បង្ក​សម្លេង​រំខាន​ដល់​ដំណេក​របស់​ពួក​គាត់​ ។ ពួក​គាត់​បាន​សំណូមពរ​អោយ​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ និង​លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គ​ណៈអភិបាល​ខេត្តកណ្តាល មេត្តា​ជួយ​ចាត់វិធានការ​អន្តរាគមន៍​ផង កុំឱ្យ​ទីតាំង​នោះ​ ក្លាយជា​តំបន់​អនាធិបតេយ្យ​​របស់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ ។

ពួក​គាត់​បាន​បន្ត​ទៀត​ថា​ ទីតាំង​កន្លែង​សួនច្បារ​និង​មាត់ទន្លេ​ជា​កន្លែង ​សម្រាប់​ឱ្យប្រជាពលរដ្ឋ​ទូទៅ​មក​ហាត់ប្រាណ មក​កែ​កម្សាន្ត​ ដើម្បី​យកសុខ​ភាព​តែ​ឥឡូវ​បាន​ក្លាយជា​កន្លែង​លក់ដូរ​យ៉ាង​អនាធិ​ប​តេ​យ្យ
សំបូរ​​ទៅ​ដោយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​បរិស្ថាន និង​សុវត្ថិភាពដោយ​សារ​ក្រុម​អ្នក​ផឹក​សុ​ី​ទាំង​អស់នោះ​ បន្ទោ​របង់​ពាស​វាល​ពាល​កាល ​ជា​ពិសេស​បាន​បង្ក​​ជម្លោះ​កាប់​ចាក់ ប្រើ​អំពើរ​ហិង្សា ។ ​ក្រុម​អា​ជីករ​បាន​និយាយ​ថា​ ពួក​គាត់​មិនមែន​មក​លក់ដូរ​នោះ​ស្រេច​តែ​ចិត្ត​ទេ សុទ្ធ​តែ​បង់លុយ​ទៅ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​ថ្លៃ​កន្លែង​ទាំង​ថ្លៃ​ភា​សុ​ី​ ។

ពាក់​ព​ន្ធ័​និង​បញ្ហ​​ខាងលើ​នោះ​ដែរ​ បាន​ទំនាក់ទំនង​ទៅ​លោក​នូ សុវណ្ណ​រ៉ា អ​ធិ​បាល​ក្រុង​តា​ខ្មៅ លោក​ឆ្លើយ​ថា​ជាប់រវល់​ប្រជុំ ​។

​សូមបញ្ជាក់ថា បន្ទាប់​ពី​មានការ​បើក​ទីតាំង​លក់​ស្រា​ក្រឡុក​មក​ គឺ​បទល្មើស​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ជា​ពិសេស​អំពើរ​ហិង្សា និង​ដេញ​កាប់​គ្នា​ជា​រៀង​រាល់​យប់​បង្ករ​អោយ​អសន្តិសុខ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​។ ដូច​ករណី​នេះ​ផង​ដែរ ​យុវជន​បី​នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ ជិះ​ម៉ូតូ​ដេញ​កាប់​រហូត​រង​របួសធ្ងន់-ស្រាល ឈាម​ស្រោច​ពេញ​ខ្លួន​ទាំង​បី​នាក់ នៅ​និង​កន្លែង​កើតហេតុ ហើយ​ក្រុម​ជន​បង្ក​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

ហេតុ​ការ​ណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​ក​ក្ត​ដា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​០០​និង​៣០​នាទី ចំណុច​ផ្លូវជាតិ​លេខ​២ នៅ​មុខ​វត្ត​ព្រែក​ឬ​ស្សី ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ