ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក ទុស្សេខ្សែភ្លើងចំឡានដឹកប្រេង

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រថយន្ត​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 2A.4297 ឆេះ​សន្ធោ សន្ធៅ​តាម​ចិត្ត​នា​ថ្ងៃ​ទី​១ កក្កដា…

ខេត្តព្រះវិហារ ៖ រថយន្ត​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 2A.4297 ឆេះ​សន្ធោ សន្ធៅ​តាម​ចិត្ត​នា​ថ្ងៃ​ទី​១ កក្កដា វេលា​ម៉ោង​៩​កន្លះ​ព្រឹក ​នៅ​ភូមិ​បរិបូរណ៍ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះ វិហារ ខណៈ​កំពុង​ដឹក​ប្រេងម៉ាស៊ូត និង​ប្រេងសាំង រួម​នឹង​សម្ភារ​ជា​ច្រើន​ទៀត​ដែល​បើកបរ​ដោយ​ម្ចាស់​រថយន្ត​ឈ្មោះ ដេ​ង វ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អាជីវករ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សុះ ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

លោក​វរសេនីយ៍ឯក ឡាញ់ លី​ស៊ីវ​ឡេ​ង អធិការ​នគរបាល​ស្រុក​គូលែន​បាន​ថ្លែង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើករថយន្ត​ដឹក​ប្រេង​ដូច​ធម្មតា បម្រុង​យក​ទៅ​លក់​នៅ​ស្រុក​សង្គម​ថ្មី ប៉ុន្តែ​ចៃដន្យ កង់​រថយន្ត​ធូរ​អ្នកបើកបរ​ក៏​បើករថយន្ត​ទៅ​បូម​ខ្យល់ ។ ពេល​បូម​ខ្យល់​រួច​ក៏​បម្រុង​បើក​ចេញ ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ឆ្លង​ពី​ក្បាល​អា​គុយ​បណ្តាល​ឱ្យ​ឆេះ​តែ​ម្តង ។

លោក​បន្ត​ថា ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិ​ភ​យ័​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​ពន្លត់​បាន ដោយសារ​អំណាច​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​នៅ​លើ​រថយន្ត​នោះ​ច្រើន​ពេក ។

លោក​ថា ក្នុង​ហេតុការណ៍​នេះ បាន​បណ្តាល​ឱ្យ​ឆេះ​រថយន្ត​១​គ្រឿង ប្រេងម៉ាស៊ូត​ចំនួន​២៥​ប៊ីដុង ចំណុះ​១​ប៊ីដុង​៣០​លី​ត្រ ស្មើនឹង​៧៥០​លី​ត្រ ប្រេងសាំង​ចំនួន​២​ធុង​ធំ​ៗ ស្មើនឹង​៤៤០​លី​ត្រ ស្រា​បៀរ​ចំនួន​៣០​កេស ទឹក​ផ្លែ​ឈើ​ចំនួន​២០​កេស និង​ឯកសារ​ពាក់ព័ន្ធ​រថយន្ត គឺ​ឆេះ​អស់ទាំង​ស្រុង សល់​តែ​តួ​ដែក​ប៉ុណ្ណោះ ប្រៀប​ដូច​ឆេះ​តាម​ចិត្ត ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ