ណាហ្គាវើលដ៍សហការជាមួយក្រសួងអប់រំធ្វើឲ្យប្រសើរឡើងការអប់រំនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ០១ ខែ កក្កដា…
រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ០១ ខែ កក្កដា…
រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ និងក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៩ នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MoU) ដោយណាហ្គាវើលដ៍ នឹងជួយឧបត្ថម្ភជាសម្ភារអប់រំ និងសម្ភារការិយាល័យដល់សាលាបឋមសិក្សាចំនួន ៥៥ នៅក្នុងខេត្តចំនួន ១១ ក្នុងប្រទេសកម្ពុជា ។
ក្នុងនាមជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមខិតខំប្រឹងប្រែងផ្នែកសង្គមកិច្ច (CSR) ជាច្រើនរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គឺតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអប់រំ លើកកម្ពស់ការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាពជាដៃគូនេះ ក៏នឹងរួមបញ្ចូលទាំងឱកាសរៀនសូត្រសំខាន់ៗដូចជា ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យនិងការបរិច្ចាគឧបករណ៍ពន្លត់អគ្គិភ័យ ទៅអនុវិទ្យាល័យ និងវិទ្យាល័យដែលត្រូវបានជ្រើសរើស។
ថ្លែងនៅឯពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រៀបចំឡើងនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានសម្តែងការដឹងគុណចំពោះការគាំទ្រដែលក្រសួងបានបង្ហាញហើយថា ការអភិវឌ្ឍវិស័យអប់រំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ។
លោក Pern Chen បានមានប្រសាសន៍បញ្ជាក់ថា «ចាប់តាំងពីឆ្នាំ២០១៤ មក យើងបានចូលរួមចំណែកក្នុងការធ្វើបរិយាកាសនៃការរៀនសូត្រកាន់តែប្រសើរ និងផ្តល់សម្ភារអប់រំ រួមជាមួយសកម្មភាពផ្សេងៗទៀតដែលផ្តោតលើការអប់រំកីឡា និងបរិស្ថានសម្រាប់និស្សិតជាង ១៨១,០០០ នាក់នៅតាមសាលារៀនជាង ១០០ ក្នុងខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា» ។
លោកបានបន្តទៀតថា «ឆ្នាំនេះយើងបានពង្រីកវិសាលភាពរបស់យើងដើម្បីបញ្ចូលខេត្តមួយបន្ថែមទៀត។ យើងសង្ឃឹមថា ការរួមចំណែករបស់យើងនឹងជួយដល់គ្រួសារក្រីក្រដែលជួបប្រទះនឹងការចំណាយលើមុខវិជ្ជាសិក្សាសំខាន់ៗសម្រាប់កូនៗពួកគេ »។
លោក Pern បានបន្ថែមថា ណាហ្គាវើលដ៍ ក៏បានរៀបចំសិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គិភ័យដើម្បីជាប្រយោជន៍ដល់និស្សិតជិត ៥.០០០ នាក់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ កម្មវិធីការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យកំពុងដំណើរការនៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់នៅក្នុងរាជធានីភ្នំពេញ ហើយនឹងពង្រីកទៅខេត្តកណ្តាលកំពង់ស្ពឺ និងខេត្តតាកែវនៅក្នុងឆ្នាំនេះ។
វគ្គទាំងនេះ ត្រូវបានធ្វើឡើងដោយសមាជិកនៃនាយកដ្ឋានអគ្គិភ័យ របស់ណាហ្គាវើលដ៍ ដើម្បីអប់រំដល់សិស្សានុសិស្ស អំពីការការពារអគ្គិភ័យ និងការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យដោយមានឧបករណ៍ពន្លត់អគ្គិភ័យត្រូវបានបរិច្ចាគទៅសាលារៀនជាបន្តបន្ទាប់ ។
លោកបានមានប្រសាសន៍ថា «ជាមួយនឹង MoU នេះ យើងក៏នឹងពង្រីកកម្មវិធីការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យរបស់យើងដល់សាលារៀនបន្ថែមទៀតផងដែរ ដើម្បីអប់រំសហគមន៍របស់យើង និងជួយការពារពួកគេអំពីផលប៉ះពាល់នៃអគ្គិភ័យ»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការរួមចំណែកនិងការប្តេជ្ញាចិត្តដ៏មានតម្លៃពីណាហ្គាវើលដ៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងផ្តល់នូវចំណេះដឹងផ្នែកការពារអគ្គិសនី សង្គ្រោះជីវិតដល់សិស្សានុសិស្ស និងសហគមន៍របស់យើង» ។
ទន្ទឹមនឹងនេះដែរ ការបែងចែកសម្ភារការិយាល័យត្រូវបានធ្វើឡើងដោយអ្នកស្ម័គ្រចិត្តរបស់កម្មវិធី ណាហ្គាវើលដ៍ បេះដូងសប្បុរស (NagaWorld Kind Hearts) នៅតាមបរិវេណបឋមសិក្សាដែលពាក់ព័ន្ធនឹងសិស្សានុសិស្ស ដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី ៦ ។ ការសន្យានេះនឹងលើកទឹកចិត្តពួកគេ ខិតខំសិក្សាឲ្យបានខ្លាំងក្លាដើម្បីអនាគតរបស់ពួកគេ។ រង្វាន់ក៏ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្ស និស្សិតផងដែរ ដូចជាការលើកទឹកចិត្តក្នុងការធ្វើឱ្យប្រសើរឡើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ និងមិនឱ្យបាត់បង់នូវគោលដៅរបស់ពួកគេ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ