ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយប្រទះ​សពមានខ្សែភ្លើងចង…​​ស្រាវ​​ជ្រាវ​​ដឹងថា ជាករណីអ្វីហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ កក្កដា សព​បុរស​ម្នាក់​ដែល​គេ​បាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅ​ចំណុច​ស្ពាន​ព្រែក​រូង​ទី​២ ដែល​ស្ថិត​ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល…

ខេត្តកណ្តាល ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១ កក្កដា សព​បុរស​ម្នាក់​ដែល​គេ​បាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅ​ចំណុច​ស្ពាន​ព្រែក​រូង​ទី​២ ដែល​ស្ថិត​ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល លើ​កំណាត់​ផ្លូវជាតិលេខ​៨ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ និង​បានដឹង​ពី​ការ​សម្លាប់​នេះ គឺ​ដោយសារ​តែ
​ជា​អំពើ​សម្លាប់​ប្លន់​យក​រថយន្ត ។

តាម​រយៈ​អត្តសញ្ញាណប័ណ្ណ​នៅ​ជាប់​ខ្លួន​សាកសព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដល់​ជីវិត​រូប​នេះ ​ឈ្មោះ មឿ​ក សុ​ភ័​ណ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ នៅ​លើ​ខ្លួន​សាកសព មាន​រ៉ូ​ឡូ​ខ្សែ​ភ្លើងពណ៌​លឿង​មួយ និង​មាន​ខ្សែ​ភ្លើងពណ៌​លឿង​មួយ​កំណាត់​ប្រវែង​២,៦៤​ម៉ែត្រ ជាប់​នឹង​រ៉ូ​ឡូ ព្រមទាំង​ខ្សែក្រវាត់​ក្បាល​ដែក​រូប​ក្បាល​ខ្មោច​១ និង​ខ្នើយកើយ​១ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ​សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​ធ្វើការ​ពិនិត្យ​សាកសព​នៅ​ថ្ងៃ​ដដែល​នោះ និង​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​អំពើ​ឃាតកម្ម ។ បាន ជា​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​យ៉ាង​ដូច្នេះ ដោយ​សំអាង​លើ​ខ្លួន​សាកសព​មាន​ខ្សែភ្លើង​ចងដៃ​ទាំង​ពីរ ហើយ​មាន​ស្នាម​ខ្សែក្រវាត់​រិ​តក​សម្លាប់ និង​ស្លាកស្នាម​ជាំ​ជា​ច្រើន​កន្លែង ដែល​អាច​សន្មត់​ជា​អំពើ​ឃាតកម្ម ។

ទោះ​ជា​យ៉ាងណា​ក្តី កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល ក៏​បាន​រក​ឃើញ​ថា​ ជា​អំពើ​ប្លន់​សម្លាប់​យក​រថយន្ត ដោយ​យោង​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ ។ សាកសព​បុរស​នេះ​ត្រូវ​បាន​គេ​សម្លាប់​រួច​ដឹក​យក​មក​ប្លុង​ចោល​នៅ​ចំណុច​ស្ពាន​ព្រែក​រូង​ទី​២ កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ ២៨ លេខ​២៩ ។

ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១ កក្កដា​ថា ក្រោយ​ការ​សួរនាំ​ជា​ជំហាន​ដំបូង​បាន​បង្ហាញ​ថា ករណី​នេះ​ជា​អំពើ​ប្លន់​សម្លាប់​យក​រថយន្ត​ពី​ជន​រង​គ្រោះ ដែល​បាន​ជួល​ជិះ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​ការ​បញ្ជាក់​របស់​លោកស្នងការ​ថា នៅ​ពេល​នេះ​កម្លាំង​ជំនាញ​របស់​លោក​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​និង​កំពុង​តាមដាន​ស្រាវជ្រាវ​ដើម្បី​បំបែកសំណុំរឿង​មួយ​នេះ តើ​ឃាតករ​ចេញពី​ប្រភព​ណា ។ ​​បើមាន​ព័ត៌មានបន្ថែម​​ កោះសន្តិភាពនឹង​​ផ្សាយ​ជូន​បន្ត​ទៀត។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ