រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២ ខែកក្កដា នេះ រហូតដល់ថ្ងៃទី៨ កម្ពុជានឹងរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ហើយនៅតាមបណ្តាខេត្តក្រុងមួយ ចំនួននឹងទទួល រងទឹកភ្លៀងពីតិចទៅច្រើន ។ នេះបើតាមសេចក្តីជួនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចេញផ្សាយ នៅថ្ងៃទី២ ខែកក្កដាបានដឹងស្តីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកក្កដានេះ ) ថាកម្ពុជាយើងបាន និងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ,ឡាវ និងវៀតណាម ដោយ ភ្ជាប់នឹងវិសម្ពាធ (TD) ដែលទើបនឹងកើត ឡើងនៅខាងកើតកោះហៃណាំ ។
ខ្យល់មូសុងនីរតីខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមាន ល្បឿនពី 7-10m/s ទៅភាគ ខាងក្រោមប្រទេស ។ ប្រភពបានបន្តថា លក្ខណៈបែបនេះ ធ្វើឲ្យ ១- ទឹកទន្លេមេគង្គនឹងងើបឡើងបន្តិច ។ ២-ខេត្តនៅតំបន់មាត់សមុទ្រមានកោះកុង , ព្រះសីហនុ និងមានភ្លៀងធ្លាក់ រាយប៉ាយជាបន្តបន្ទាប់ ក្នុងកម្រិតពីបង្គួរទៅច្រើន ។ ឯខ្យល់លើផ្ទៃសមុទ្រ និងរលកមានកម្រិតខ្លាំង ។ ៣-បណ្តាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើងប៉ែកឦសាន និងជាប់វៀតណាម ភ្លៀងនឹងមានក ម្រិតពីបង្គួរទៅច្រើន ។ ៤- បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងពាយ័ព្យនឹងអាចមានភ្លៀងពីតិចទៅ បង្គួរ ។
៥- បណ្ដាខេត្តមាន កំពង់ស្ពឺ , កណ្តាល,តាកែវ,កំពត និងរាជធានីភ្នំពេញ អាចមានភ្លៀងពីតិចទៅមធ្យម ដោយសារឥទ្ធិពលលឿននៅបន្តមាន ។ ៦- បាតុភូតផ្គររន្ទះ , ខ្យល់កន្ត្រាក់ និងបន្តកើតមាន និងរលកសមុទ្រខ្លាំង ។ ចំពោះបាតុនេះត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសូមឲ្យ សាធារណៈជន ជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងនូវបណ្តា បាតុភូតអវិជ្ជមាន នេះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ