ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo កំពុង​តែ​ហាត់​ជាមួយ​កីឡាករ​ជើងឯក​រត់ប្រណាំង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo កំពុង​តែ​ធ្វើការ​ហ្វឹកហាត់​ជាមួយនឹង​កីឡាករ​ជើងឯក​រត់ប្រណាំង​១០០​ម៉ែត្រ Francis Obikwelu…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo កំពុង​តែ​ធ្វើការ​ហ្វឹកហាត់​ជាមួយនឹង​កីឡាករ​ជើងឯក​រត់ប្រណាំង​១០០​ម៉ែត្រ Francis Obikwelu ព្រោះតែ​ចង់​រត់​ឱ្យ​កាន់តែ​លឿន​សម្រាប់​រដូវ​កាល​ថ្មី​។

នៅ​ក្នុង​វ័យ​៣៤​ឆ្នាំ កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​ទទួលស្គាល់​ថា អាយុ​គ្រាន់តែ​ជា​លេខ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​ជា​ឧបសគ្គ​ក្នុង​ការ​យក​ពាន Champions League បាន​ដល់​៦​ដង​ដែរ ។

Ronaldo បាន​បង្ហោះ​រូប​នៅ​លើ Instagram ដោយ​សរសេរ​ភ្ជាប់​មក​ជាមួយ​ថា​៖«​វា​គឺជា​បទ​ពិសោធន៍​មួយ​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​របស់ខ្ញុំ​»​។ មិត្ត​ម្នាក់​នោះ​គឺ Obikwelu ដែល​ជា​កីឡាករ​ជើងឯក​រត់ប្រណាំង​១០០​ម៉ែត្រ និង ២០០​ម៉ែត្រ ហើយ​បាន​ឈ្នះ​មេដាយ​ប្រាក់ Olympic នៅ​អាយុ​៤០​ឆ្នាំ ក្នុង​ការ​ប្រកួត​នៅ Athens ឆ្នាំ​២០០៤ ។ គេ​ក៏​ជា​អ្នក​ហ្វឹកហាត់ Ronny ក្នុង​ការ​រត់​ផង​ដែរ ។

ជាមួយនឹង​ការ​បង្ហោះ​នេះ អតីត​មិត្ត​រួម​ក្រុម Marcelo នៅ Real Madrid ក៏​បាន​ចូល Comment ថា​៖«​តិច​និក​ល្អ​ណាស់ អា​កូន​ឪ​!» ។ សម្រាប់​កីឡាករ Obikwelu ក៏​បាន​បង្ហោះ​រូបថត​ជាមួយនឹង​សារ​ថា​៖«​វា​គឺជា​ក្តី​សោមនស្ស ដែល​បាន​ហ្វឹកហាត់​មិត្ត​របស់ខ្ញុំ​»៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ