ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្មមិន​អាចបញ្ឈប់​វិនិយោគិន​ពី​ការ​ទិញ​ភាគហ៊ុន​របស់​ចិន​ទេ

4 ឆ្នាំ មុន

ចិន ៖ យោង​តាម​ប្រធាន​ក្រុមហ៊ុន​មូល​ប​ត្រ UBS Securities បានឱ្យ​ដឹង​ថា វិនិយោគិន​នៅ​បរទេស​បាន​បន្ត​ទិញ​ភាគហ៊ុន​របស់​ចិន​ទោះបីជា​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​មានការ​គម្រាមកំហែង​ដល់ទី​ផ្សារ​ក៏​ដោយ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន…

ចិន ៖ យោង​តាម​ប្រធាន​ក្រុមហ៊ុន​មូល​ប​ត្រ UBS Securities បានឱ្យ​ដឹង​ថា វិនិយោគិន​នៅ​បរទេស​បាន​បន្ត​ទិញ​ភាគហ៊ុន​របស់​ចិន​ទោះបីជា​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កំពុង​តែ​មានការ​គម្រាមកំហែង​ដល់ទី​ផ្សារ​ក៏​ដោយ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩​។

ភាគហ៊ុន​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ និង​សិន​ចិន​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump និង​ប្រធានាធិបតី​ចិន Xi Jinping បាន​ព្រមព្រៀង​គ្នា​នៅ​កិច្ចប្រជុំ​កំពូល G20 ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ទប់ស្កាត់​តម្លើង​ពន្ធ​បន្ថែម​លើ​ផលិតផល​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។

ការ​កើនឡើង​ចុង​ក្រោយ​បំផុត​នៃ​ការ​ភាគហ៊ុន​ស្តុក​របស់​ចិន បាន​កើនឡើង​ប្រហែល​២០% នៃ​សមាស​ភាគ​សៀង​ហៃ​និង​សិន​ចិន​បាន​បង្ហាញ​នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ផ្នែក​មួយ​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​រហូត​មក​ដល់​ឆ្នាំ​២០១៩​។ កាលពី​ឆ្នាំ​មុន ភាគហ៊ុន​ស្តុក​របស់​ចិន​មានការ​ធ្លាក់​ចុះ​អាក្រក់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី នៅ​ពេល​ដែល​មានការ​គៀប​ពន្ធ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អា​មេ​រិ​ក​និង​ចិន​បាន​ចាប់ផ្តើម​។

លោក Eugene Qian ប្រធាន​ក្រុមហ៊ុន UBS Securities បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​វិនិយោគទុន​បរទេស​សម្រាប់​រយៈពេល​១២​ទៅ​១៨​ខែ​ចុង​ក្រោយ​នេះ កំពុង​ស្វែងរក​ឱកាស​ដើម្បី​ទិញ​ភាគហ៊ុន “A” ដែល​ជា​ភាគហ៊ុន​ជា​ប្រាក់​យន់​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​និង​សិន​ចិន​។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន CNBC លោក Geoff Cutmore និង​លោក Arjun Kharpal ថា ទឹក​លុយ​ប្រហែលជា​ចំនួន ៧០​ពាន់​លាន​ដុល្លារ នឹង​មក​នៅ​ក្នុង​ភាគហ៊ុន A នៅ​ចុងឆ្នាំ​។ ដោយសារ​តែ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​បរទេស​របស់​ភាគហ៊ុន​ចិន ត្រូវ​បាន​កំណត់​ថា​នឹង​កើនឡើង​ខណៈ​ដែល​អ្នក​ផ្តល់​ស​ន្ទ​ស្សន៍​សំខាន់​ដូច​ជា MSCI បន្ថែម​ភាគហ៊ុន​បន្ថែម​ទៀត​ទៅ​ក្នុង​ភាគហ៊ុន​មួយ​នេះ​។ វា​ជា​អ្វី​ដែល លោក Qian បាន​និយាយ នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ទីក្រុង​តា​លៀន ប្រទេស​ចិន ៕

ប្រភព ៖ cnbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ