ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ពន្យារពេល​សវនាការ​បណ្ដឹង​ជំទាស់​លោកស្រី​មូរ សុខ​ហួរ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៧ មេ​សា នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​រឿងក្ដី​ព្រហ្មទណ្ឌ​របស់​លោកស្រី​មូរ សុខ​ហួរ ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ពាក់ព័ន្ធ​បទ​បរិហារកេរ្ដិ៍ ដែល​សម្ដេចតេ​ជោ​បាន​ប្ដឹង​ឈ្នះ​តាំងពី​សាលាដំបូង រហូតដល់​ឧទ្ធរណ៍ និង​បន្ដ​មក​ដល់​កំពូល​នេះ ប៉ុន្ដែ សវនាការ​នេះ​មិន​បាន​ជំនុំ​ជំ​រះ​ទេ ដោយហេតុថា លោកស្រី​មូរ សុខ​ហួរ ជាប់រវល់​បេស​កកម្ម​នៅ​ក្រៅប្រទេស ហើយ​ស្នើ​សុំ​តុលាការកំពូល​លើក​ពេល​សវនាការ ។

រឿង​ប្ដឹងប្ដល់​ព្រហ្មទណ្ឌ​នេះ​បាន​កើតឡើង​តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០០៨​មកម្ល៉េះ ដែល​កាល​ណោះលោកស្រី​មូរ សុខ​ហួរ បាន​ប្ដឹង​សម្ដេច​តេ​ជោ ហ៊ុន សែន ពី​បទ​បរិហារ​កេរ្ដិ៍ ប៉ុន្ដែ​មិន​ត្រូវ​បាន​តុលាការ​ចាត់ការដោយសារ​ខ្វះ​ឯកសារ និង ភស្ដុ​តាង ។ ចំណែកសម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្ដឹង​លោកស្រី មូរ សុខ​ហួរ តប​វិញពី​បទ​បរិហារកេរ្ដិ៍ ហើយត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ឱ្យឈ្នះក្ដី ប៉ុន្ដែ​ត្រូវ​លោកស្រី​មូរ សុខ​ហួរ ប្ដឹងជំទាស់ រហូត​មក​ដល់​តុលាការ​កំពូល ។ ព័​ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និងនៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕