ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Marcus Rashford បន្ត​កុងត្រា​ជាមួយនឹង Man Utd ៤​ឆ្នាំ​ឈរតំណែងស្មើ Pogba

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ក្លិប​បិសាច​ក្រហម Marcus Rashford បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​របស់​ខ្លួន ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២៣​។ កុងត្រា​នេះ​បាន​សរសេរ​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ក្លិប​បិសាច​ក្រហម Marcus Rashford បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​របស់​ខ្លួន ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២៣​។ កុងត្រា​នេះ​បាន​សរសេរ​ថា កីឡាករ​អង់គ្លេស​ម្នាក់​នេះ នឹង​ទទួល​បាន​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍​ដល់​ទៅ ៣០​ម៉ឺន​ផោន ដែល​ស្មើនឹង​ប្រាក់​របស់ Paul Pogba នា​ពេល​បច្ចុប្បន្ន​។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ប្រាប់​ថា ការ​ពាក់អាវ​របស់ Man Utd គឺជា​កិត្តិយស​យ៉ាង​ធំធេង និង ហៅ​លោក Ole Gunnar Solskjaer និង ជំនួយការ ថា​ជា​អ្នកដឹកនាំ​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​គួរតែ​រៀន​តាម​។

គេ​បាន​សរសេរ​នៅ​លើ​វេ​ប​សាយ​របស់​ក្លិប​ថា​៖«Manchester United កន្លង​មក​តែងតែ​ជា​អ្វី​ៗ​គ្រប់យ៉ាង​ចំពោះ​ជីវិត​ខ្ញុំ​តាំងពី​ខ្ញុំ​ចូល​មក​លេង​នៅ​អាយុ​៧​ឆ្នាំ ។ ក្លិប​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ល្អ ទាំង​ជា​កីឡាករ​និង​ជា​បុគ្គល​ក្នុង​សង្គម ។ ដូចនេះ វា​គឺជា​កិត្តិយស​ធំធេង​ណាស់ ពេល​ដែល​ខ្ញុំ​ពាក់អាវ Man Utd​។ ខ្ញុំ​ចង់​សុំ​អរគុណ​ដល់ លោក Ole និង បុគ្គលិក​របស់​លោក​ទាំងអស់ សម្រាប់​អ្វី​ៗ​ទាំងអស់ ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​។ ពួក​គេ​គឺជា​គ្រូបង្វឹក​ដ៏​ល្អ ដែល​ខ្ញុំ​គួរតែ​រៀន សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​។ ខ្ញុំ​នឹង​បញ្ចេញ​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​មាន ឱ្យទៅ​ក្លិប តាម​អ្វី​ដែល​ក្លិប​និង​អ្នកគាំទ្រ​គួរតែ​ទទួល​បាន​»​។

កាល​ពេល​មុន​ចុះ​កុងត្រា ស្ថានភាព​របស់ Rashford ហាក់បីដូចជា​មាន​ភាព​មិន​ជាក់លាក់​នោះ​ទេ ដោយសារ​តែ​មាន​ក្លិប​ធំ​ៗ​ជា​ច្រើន​មក​ចែចង់​ច្រើន​ពេក​។ ក្លិប​អ្នកមាន​បុណ្យ Barcelona និង ក្លិប​អធិរាជ​ស Real Madrid បាន​មក​ត្រៀម​សំណាញ់​ទាក់​បេះដូង​របស់ Rashford ចេញពី​ក្លិប Man Utd តែ​មិន​បាន​សម្រេច ព្រោះតែ​បេះដូង​របស់​គេ​មាន​តែ​សម្រាប់​បិសាច​ក្រហម​ម្នាក់​គត់ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ