ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​វ​! រក​ឃើញ​ហើយ​! អតិថិជន​ដ៏​សំណាង​​បំផុត​ឈ្នះ​រថយន្ត Mazda 2 ពី​ប្រូ​ម៉ូ​សិន​របស់ Huawei!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 1 កក្កដា ឆ្នាំ 2019 ៖ សំណាង​អី​ក៏​សំណាង​យ៉ាងនេះ​! អ្នក​មីង ពៅ…

ភ្នំពេញ ថ្ងៃ​ទី 1 កក្កដា ឆ្នាំ 2019 ៖ សំណាង​អី​ក៏​សំណាង​យ៉ាងនេះ​! អ្នក​មីង ពៅ ច្រិ​ប ដែល​ជា​អតិថិជន​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ​7 មាន​តម្លៃ​តែ​ជាង $100 សោះ បាន​ក្លាយជា​អតិថិជន​មួយ​រូប​ដ៏​មាន​សំណាង​​បំផុត ឈ្នះ​រថយន្ត Mazda 2 ដ៏​ថ្មីស្រឡាង តម្លៃ​ជាង 2 ម៉ឺន​ដុល្លារ ពី​ប្រូ​ម៉ូ​សិន​ពិសេស​របស់​ក្រុមហ៊ុន Huawei ដែល​បាន​ធ្វើការ​ចាប់​រង្វាន់​ធំ​ចុង​ក្រោយ កាលពី​ថ្ងៃអាទិត្យ ទី​30 មិថុនា ស​ប្តា​ហ៍​មុន​ដែល​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MYTV និង Huawei Mobile Facebook page​។

នៅ​ពេល​ដែល​ក្រុមការងារ​របស់ Huawei ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នក​មីង​ភ្លាម​ៗ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ អ្នក​មីង​ស្ទើរតែ​មិន​ជឿ​សោះឡើយ​ថា​ខ្លួន​បាន​ឈ្នះ​រង្វាន់​ធំ​បែប​នេះ ពីព្រោះ​តែ​អ្នក​មីង​ទិញ​ទូរស័ព្ទ​នេះ​តាំង​ពី​ខែកុម្ភៈ​មក​ម្ល៉េះ ហើយ​គាត់​ក៏​មិន​ដែល​បាន​តាមដាន​ការ​ចាប់​រង្វាន់​រាល់​លើក​ដែរ ពីព្រោះ​តែ​រវល់​និង​ការ​ងារ​។ កាលពី​ការ​ចាប់​រង្វាន់​ធំ​នេះ មាន​អតិថិជន​ដ៏​មានសំណាង​ពីរ​រូប​មុន និង​អ្នក​មីង ដែល​មាន​សំណាង​ហើយ​ក្រុមហ៊ុន ធ្វើការ​ទំនាក់ទំនង​មិន​បាន​ទាល់តែ​សោះ ដូច្នេះ​ដូច​សព្វមួយដង ក្រុមហ៊ុន​នឹង​ចាប់​រង្វាន់​ម្តងទៀត​រហូត​ដល់​ទំនាក់ទំនង​ទៅ​អ្នក​ឈ្នះ​បាន​។ នេះ​ជា​សំណាង​មួយ​លើ​រាប់​ម៉ឺន​នាក់​តែ​ម្តង​!

ក្រៅពី​ការ​ចាប់​រង្វាន់​ធំ ក្រុមហ៊ុន​ក៏​បាន​ចាប់​រង្វាន់​ទូរទស្សន៍​បួន​រង្វាន់​ទៀត​ផង​ដែរ សម្រាប់​ការ​ចាប់​រង្វាន់​ចុង​ក្រោយ​។ អ្នក​ឈ្នះ​ទី​មួយ គឺ​ឈ្មោះ ម៉ី អៀ​ក​លី ទិញ Huawei អេ​7 ទិញ​ពី​ហាង ស៊ី​អ្នក​ឈ្នះ​ទី​ពីរ​គឺ​ឈ្មោះ ណា​វី ទិញ Huawei អេ 5s ពី​ហាង O.R.T អ្នក​ឈ្នះ​ទី​បី​ឈ្មោះរ​ដ្ឋា ទិញ Huawei nova3i និង​អ្នក​ឈ្នះ​ទី​បួន​ចុង​ក្រោយ​ឈ្មោះ​វី​រះ ទិញ Huawei nova3i​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​ក៏​បាន​អញ្ជើញ​អ្នក​ឈ្នះ​ទាំង​បី​រូប​ដែល​ឈ្នះ​ពី​ការ​ចាប់​រង្វាន់​លើក​ទី​7 និង​លើក​ទី 8 មក​ទទួល​រង្វាន់​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រូ​ម៉ូ​សិន​ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ Mazda 2 បាន​ដំណើរការ​ជាង 5 ខែ​កន្លង​​មក​ហើយ ដែល​ក្រុមហ៊ុន​បាន​រក​ឃើញ​អតិថិជន​ដ៏​មានសំណាង ក្លាយជា​អ្នក​ឈ្នះ​ចំនួន 29 នាក់​នៅ​ទូ​ទាំង​ខេត្ត​-​ក្រុង ដែល​រង្វាន់​សរុប​មាន​ទឹកប្រាក់​ប្រមាណ​ជាង 260,000,000 រៀល​។ ក្រុមហ៊ុន នឹង​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​នៅ​ពេល​ឆាប់​ៗ​នេះ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ