ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន​លេង​គ្នា​១​ប្រាវ​រោងចក្រ​នៅ​អាស៊ី​ចង់​បះជើង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា សកម្មភាព​រោងចក្រ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​អាស៊ី​ភាគច្រើន នៅ​ក្នុង​ខែមិថុនា ខណៈ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​ក្នុង​តំបន់ ដោយ​ធ្វើ​ឱ្យ​អ្នក​ធ្វើ​គោលនយោបាយ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​ដាក់​ពង្រាយ​វិធានការ​រឹង​មាំ​ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ។…

តាម​ប្រភព​ព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា សកម្មភាព​រោងចក្រ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​អាស៊ី​ភាគច្រើន នៅ​ក្នុង​ខែមិថុនា ខណៈ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ផលិតកម្ម​ក្នុង​តំបន់ ដោយ​ធ្វើ​ឱ្យ​អ្នក​ធ្វើ​គោលនយោបាយ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ការ​ដាក់​ពង្រាយ​វិធានការ​រឹង​មាំ​ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ។

ការ​ធ្វើ​អង្កេត​លើ​ការ​ផលិត​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​ទាំង​២០​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ដែល​មេដឹកនាំ​កាលពី​ថ្ងៃ​សៅរ៍ បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​លូតលាស់​យឺត​សម្រាប់​ពិភពលោក​ទាំងមូល និង​ការ​បង្កើន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ពាណិជ្ជកម្ម ។

សហរដ្ឋអាមេរិក និង​ចិន បាន​ព្រមព្រៀង​គ្នា​នៅ​ឯ​កិច្ចប្រជុំ​កំពូល ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ពាណិជ្ជកម្ម​ឡើង​វិញ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​បន្ថយ​ការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដោយ​ផ្តល់​នូវ​ការ​ធូរស្រាល​ដល់​ពាណិជ្ជកម្ម​និង​ទីផ្សារ​ហិរញ្ញវត្ថុ ។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​សង្ស័យ​ថា កិច្ចព្រមព្រៀង​ឈប់​គៀប​គ្នា​ទៅ​វិញ​ទៅ​មក​នឹង​នាំ​ឱ្យ​មានការ​បន្ធូរបន្ថយ​ភាព​តានតឹង​ប្រកបដោយ​ចីរភាព ស្រប​ពេល​ដែល​ភាព​មិន​ប្រាកដប្រជា​អាច​បន្ថយ​ការ​ចំណង់​ចំណូលចិត្ត​របស់​ក្រុមហ៊ុន និង​កំណើនសេដ្ឋកិច្ច​សកល ។

លោក Yoshiki Shinke ប្រធាន​សេដ្ឋវិទូ​ប្រចាំ​វិទ្យាស្ថាន Dai-ichi Life Research ក្នុង​ទីក្រុង​តូ​ក្យូ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា ៖«​វា​លឿន​ជ្រុល​សម្រាប់​ឱ្យ​យើង​ឃើញ​អ្វី​ៗ​តែ​ក្នុង​ផ្លូវ​ល្អ ។ ប្រទេស​ទាំង​ពីរ​ទើបតែ​បន្ធូរបន្ថយ​គ្នា​តែ​យើង​មិន​ទាន់​ដឹង​ថា​ថ្ងៃ​មុខ​នឹង​ទៅ​ជា​យ៉ាងណា​ទេ​»​។

លោក​បាន​បន្ត​ថា សកម្មភាព​នៃ​ការ​ផលិត​នៅ​លើ​សកលលោក​មិន​ទាន់​មានដំណើរ​ការ​លឿន​នៅឡើយ ។ ទំនុកចិត្ត​របស់​ធុរកិច្ច​សហរដ្ឋអាមេរិក ជា​ពិសេស​ក្រុមហ៊ុន​ផលិត​បាន​កំពុង​ធ្លាក់​ចុះ ហើយ​ប្រសិនបើ​រឿង​នេះ​នៅ​តែ​បន្ត វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភពលោក ៕

ប្រភព ៖ Aljazeera , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ