ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រ៉ា​យ ស​ក្ខ​ណា មក​ដល់​ស្រុក​ខ្មែរ​ហើយ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​មក​ដល់​ស្រុក​កំណើត​ហើយ​កាលពី​ម្សិលមិញ​នេះ គឺ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ការ​មក​ចូលរួម​ទទួល​របស់​សាច់ញាតិ​ដូច​ជា​ម្តាយ​នាង…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា បាន​មក​ដល់​ស្រុក​កំណើត​ហើយ​កាលពី​ម្សិលមិញ​នេះ គឺ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​ការ​មក​ចូលរួម​ទទួល​របស់​សាច់ញាតិ​ដូច​ជា​ម្តាយ​នាង និង​ស្វាមី​ជាដើម​។ នេះ​ជា​ដំណើរ​ដែល​នាង​បែក​ពី​ស្រុក​ខ្មែរ​ច្រើន​ខែ​ជាងគេ ពោល​គឺ​១​ឆ្នាំ​គត់​ធ្វើ​ឲ្យ​មានការ​នឹករលឹក​ច្រើន​ពី​អ្នក​ជិតដិត​។

បើ​ទោះបី សា​រ៉ា​យ ស​ក្ខ​ណា ទៅ​នៅ​អា​មេ​រិ​ក​មែន តែ​នាង​រមែង​ឡើង​ចុះ​មក​កម្ពុជា​ជា​ញឹកញាប់ ដើម្បី​មើល​មុខរបរ​ហាង​សម្រស់ និង​ការងារ​ផ្នែក​សម្តែង ដោយ​នាង​នៅ​តែ​ទទួល​បានការ​ពេញ​និយម​ដដែល​ក្នុង​នាម​ជា​តារា​សម្តែង​។

ការ​ឃ្លាត​ស្រុក​ដល់​ទៅ​១​ឆ្នាំ​ធ្វើ​ឲ្យ ស​ក្ខ​ណា នឹករលឹក​ច្រើន​ទាំង​ប្តី ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំងមូល​។ នាង​មក​ដល់​ស្រុក​ខ្មែរ​ជាមួយ​កូនស្រី​របស់​នាង ដោយ​មក​ដល់​ភ្លាម​ម្តា​យស​ក្ខ​ណា ទៅ​ឱប​ចៅស្រី​ទាំង​រលឹក​ខ្លាំង​។

តាម​គម្រោង​ដែល​ម្តាយ ស​ក្ខ​ណា ធ្លាប់​ប្រាប់​នោះ គឺ​នាង​មក​លើក​នេះ ចំណាយពេល​ច្រើន​ខែ​ដើម្បី​មើល​គ្រប់គ្រង​ការ​រកស៊ី​ជាមួយ​ស្វាមី​នាង ហើយ​សេសសល់​ពេលវេលា ស​ក្ខ​ណា​ចំណាយពេល​ថត​ខ្សែភាព​យន្ត ដោយ​នាង​បាន​ចរចា​រួចរាល់​ហើយ​ជាមួយ​ខាង​ផលិតកម្ម​។

មានកូន​១​ទៅ​ហើយ តែ​ស​ក្ខ​ណា​វិញ សម្រស់​នៅ​តែ​ស្អាត​ដូច​វ័យ​ក្រមុំ​កាន់តែ​ធ្វើ​ឲ្យ​ស្វាមី​ស្រឡាញ់​ទ្វេរ​ឡើង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ