ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពុល​ឆ្កែងាប់​ជា​បន្តបន្ទាប់ រួច​ធ្វើ​សកម្ម​ភាព ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សន្តិសុខ​សណ្តាប់ធ្នាប់ ដោយ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​ងាប់​ជា​បន្តបន្ទាប់​ហើយ​ចូល​គាស់​បន្ទប់​ក្រោមផ្ទះ លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​គ្រឿង ទើប​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ​នៅ​តាម​មូលដ្ឋាន​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ កក្កដា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សន្តិសុខ​សណ្តាប់ធ្នាប់ ដោយ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ មាន​ករណី​ចោរ​ធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​ងាប់​ជា​បន្តបន្ទាប់​ហើយ​ចូល​គាស់​បន្ទប់​ក្រោមផ្ទះ លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​គ្រឿង ទើប​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ​នៅ​តាម​មូលដ្ឋាន​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ កក្កដា ២០១៩ មាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ជា​ច្រើន​ក្បាល ហើយ​ចូល​លួច​គាស់​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​២​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ករណី​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ត្រោក ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ កុសល់ និង​ប្រពន្ធ​ឈ្មោះ គារ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​បាន​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៩​ក្បាល រួច​ចូល​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​យក​ម៉ូតូ​អស់​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ទៅ​បាត់​ដោយ​សុវត្ថិភាព​។ លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះ​ទៅ​ផ្ទះ​កើតហេតុ​ធ្វើការ​សាកសួរ ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

បើ​តាម​ម្ចាស់ផ្ទះ​ឲ្យ​ដឹង​ថា ពួក​គាត់​ចូល​ដេក​នៅ​វ​ម៉ោង​១០​យប់ ដូច្នេះ​គាត់​សន្និដ្ឋាន​ថា ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​ប្រហែលជា​ម៉ោង​១១​យប់​ទៅ​ម៉ោង​១​យប់ លុះ​គាត់​ចុះ​មក​មើល​ជុំវិញ​ផ្ទះ​ស្រាប់តែ​ឃើញ​ឆ្កែ​របស់​គាត់​កំពុង​តែ​ពុល និង​ងាប់​ជា​បន្តបន្ទាប់ ហើយ​ពេល​នោះ​គាត់​ទៅ​មើល​ទ្វារ​បន្ទប់​ក្រោមផ្ទះ​ដែល​ជា​កន្លែង​ដាក់​ម៉ូតូ ស្រាប់តែ​ឃើញ​មាន​កាត់​សោ ហើយ​លួច​យក​ម៉ូតូ​របស់​គាត់​បាត់​ទាំង​ពីរ​គ្រឿង​ទៅ​បាត់ ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ