ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំងទូក​សាកល្បង​ត្រៀម​ដណ្តើម​ពានរង្វាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធ​រខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​បាន​រៀបចំ​ពិធី​ក្រុង​ពលី​សាកល្បង​ការ​ប្រណាំងទូក​កា​នូ ទូក​កៃ​យ៉ាក់ និង​ទូក​នាគ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។ លោក​មាស…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធ​រខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​បាន​រៀបចំ​ពិធី​ក្រុង​ពលី​សាកល្បង​ការ​ប្រណាំងទូក​កា​នូ ទូក​កៃ​យ៉ាក់ និង​ទូក​នាគ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។

លោក​មាស សា​រិ​ន អគ្គនាយករង​សហព័ន្ធ​កីឡា​ប្រណាំងទូក​អន្តរជាតិ​ឱ្យ​ដឹង​ថា​សហព័ន្ធ​បាន​បេ​ី​ក​សិក្ខាសាលា​ទ្រឹស្តី​ទូក​កា​នូ កៃ​យ៉ាក់ និង​ទូក​រ៉ូ​អុី​ន ឬ​ទូក​ក្បាល​នាគ មាន​កីឡាករ​ចំនួន​៥០​នាក់ ពី​ខេត្តកំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ សៀមរាប បន្ទាយ​មាន​ជ័យ ។ ការ​ហ្វឹកហាត់​ទ្រឹស្តី​ត្រូវ​បាន​បញ្ចប់​គឺជា​ថ្ងៃ​សាកល្បង​ពី​ការ​ចុះទូក ការ​កាន់​ច្រវា និង​ពី​បច្ចេកទេស​អុំទូក ។

អគ្គនាយករង​សហព័ន្ធ​កីឡា​ប្រណាំងទូក​អន្តរជាតិ​ឱ្យ​ដឹង​ថា កន្លង​មក​យើ​ង​ធ្លាប់​បាន​ចេញ​ទៅ​ខេត្ត​ណា​ន​ជី​ង ប្រទេស​ចិន ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​-​ចិន និង​ទទួល​បាន​ជ័យ​លា​ភី​មេដាយ​ប្រាក់ និង​សំ​រឹ​ទិ្ធ ។ អភិ​បាល​រង​ខេត្តកំពង់ឆ្នាំង លោក​ស៊ុន សុវណ្ណ​រិ​ទ្ធ ឱ្យ​ដឹង​ថា បន្ទាប់​ពី​សិក្ខាសាលា គឺជា​ថ្ងៃ​ប្រកួត​សាកល្បង​បច្ចេក​ទេស​គ្នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើម្បី​សិក្សា​ដកស្រង់​ពិសោធន៍​ថា​ខាង​ណា​មាន​បច្ចេកទេស​ល្អ​ជាង ។

សម្រាប់​ខេត្តកំពង់ឆ្នាំង មាន​សក្តានុពល​ល្អ មាន​ទន្លេ​និង​បឹង​ធំ ហើយ​នៅ​ពេល​ប្រកួត សង្ឃឹមថានឹង​មាន​អ្នកចូលរួម​ច្រើ​ន ។ ទូក​ចំនួន​៨​គ្រឿង​ជា​អំណោយ​របស់​សម្តេច​ក្រឡាហោម​ស ខេ​ង និង​លោក​ជំទាវ ប្រគល់​​ជូន​សហព័ន្ធ​កីឡា​ប្រណាំងទូក​អន្តរជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ