ប្រសិនជាអ្នកមិនចង់គេងមិនលក់ អ្នកមិនគួរពិសារអាហារទាំងឡាយខាងក្រោមនេះឡើយ ព្រោះវាជាអាហារដែលធ្វើឲ្យអ្នកគេងមិនលក់ទេ។ តើមានអ្វីខ្លះទៅ?
១-អ្នកមិនគួរពិសារដំឡូងបារាំងមុនពេលគេងនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកហើមពោះបាន។
២- អ្នកក៏មិនអាចញ៉ាំកាហ្វេផងដែរ ព្រោះវាផ្ទុកកាហ្វេអ៊ីនដែលធ្វើឲ្យគេងមិនលក់បាន។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ផងដែរ។
៣- គ្រាប់ល្ពៅក៏អាចធ្វើឲ្យអ្នកគេងមិនលក់ផងដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំច្រើនមុនពេលចូលគេងឡើយ។
៤-មិនថាស្រាអ្វីឡើយ អ្នកគួរតែចៀសឲ្យផុត ព្រោះស្រាទាំងនោះនឹងធ្វើឲ្យអ្នកស្វាងនៅពាក់កណ្តាលយប់។
៥- សូកូឡាពណ៌ខ្មៅ មិនត្រឹមតែធ្វើឲ្យអ្នកគេងមិនលក់ទេ ថែមទាំងអាចធ្វើឲ្យអ្នកធាត់ទៀតផង។
៦- ប៉េងប៉ោះ នឹងធ្វើឲ្យខួរក្បាលអ្នកមានអារម្មណ៍ស្វាង មិនងាយងងុយគេងឡើយ។
៧- អាហារបំពង និងអាហារដែលហិរទាំងឡាយ អ្នកគួរតែចៀសកុំពិសារមុនពេលចូលគេងឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកចូលគេងណាស់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ