ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​ណាស់​! បុរស​កម្មករ​សំណង់​​ម្នាក់​ត្រូវ​រង្វាន់​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​បុរស​ម្នាក់​ទៀត​ហើយ ដែល​មានមុខរ​បរជា​កម្មករ​សំណង់ ឈ្មោះ ឡេ​ង…

ខេត្តកណ្តាល ៖ ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​បុរស​ម្នាក់​ទៀត​ហើយ ដែល​មានមុខរ​បរជា​កម្មករ​សំណង់ ឈ្មោះ ឡេ​ង ឡាំ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

នៅ​ចំពោះ​មុខ លោក អ៊ី​ឈី​តាន់ និង​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ លោក ឡេ​ង ឡាំ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ៖ ស្ទើរតែ​រាល់ថ្ងៃ ជា​ទម្លាប់ លោក​តែង​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ ទទួលទាន​ជា​ប្រចាំ ជា​ពិសេស​ក្រោយ​ពេល​សម្រាក​ពី​ការងារ​សំណង់​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើការ​ងារ​វិញ ហើយ​អស់កម្លាំង​ផង​នោះ លោក​បាន​ទៅ​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ទទួលទាន ។

លោក​បន្ត​ថា លុះ​ពេល​មួល​គម្រប​ដប​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។ ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នកលក់ និង​មនុស្ស​នៅ​ក្បែរ​គ្នា​ឱ្យ​ជួយ​មើល​និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​ទៅ​សង់ផ្ទះ ហើយ​ទុក​មួយ​ចំណែក​ទៀត​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០ លាន​រៀល រហូត​ដល់ ៧០ រង្វាន់​, ម៉ូតូ Scoopy i ចំនួន ៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ