ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ធ្វើការ​មិនកើត​ដក​ចេញ​ទុក​ឱ្យ​អ្នក​ផ្សេង​គេ​ធ្វើ​ម្តង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ និង​នគរបាល​ទាំងអស់​ត្រូវ​តែ​ចេះ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា លើ​ការ​តាមដាន​ព​ត័​មាន​នានា…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ និង​នគរបាល​ទាំងអស់​ត្រូវ​តែ​ចេះ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា លើ​ការ​តាមដាន​ព​ត័​មាន​នានា នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ការ​ទំនាក់ទំនង​សារ​ជា​សំលេង ផ្ញើរ​ជា​រូបភាព តាម​ប្រព័ន្ធ Telegram និង WhatsApp ព្រោះ​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​នេះ គឺ​ជឿនលឿន​បំផុត និង​មានការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ទូរ​ទាំង​ពិភពលោក ។

ដូច្នេះ​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ក្នុង​ការ​គ្រប់គ្រង និង​តាមដាន ក្នុង​នាម​យើង​ជា​នគរបាល​ត្រូវ​តាម​ឲ្យ​ទាន់​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ដែល​កើត​ចេញពី​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​អោយ​ខាន​តែ​បាន ជា​ពិសេស​ត្រូវ​តែ​ឆ្លើយ​តប​អោយ​លឿន​ចំពោះ​ព័ត៌​មាន​ក្លែងក្លាយ​ដែល​កំពុង​វាយលុក​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

លោកស្នងការ​នគរបាល​ខេត្តតាកែវ​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សភាព​ការ​ណ៏ និង​លទ្ធផល​កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ប្រចាំខែ​មិថុនា ២០១៩ និង​លើក​ទិស​ដៅ​ការងារ​បន្ត នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ​២០១៩ ។

ជា​ពិសេស​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ត្រូវ​ក្តោប​ព័ត៌មាន​អោយ​បាន​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​មាន​បទល្មើស​កើតឡើង​ឆាប់​រាយការណ៍​មក​អធិការ​ស្រុក លោក​អធិការ​រាយការណ៍​បន្ត​មក​ស្នងការ​ដើម្បី​មាន​វិធានការ​តែ​ធ្វើ​យ៉ាងណា​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​តែ​គ្រប់គ្រង​សភាព​ការ​នៅ​កន្លែង​នោះ​អោយ​បានជា​មុន​សិន​មិនមែន​នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង​ហើយ​សួរ​ទៅ​ខាង​ណា​ក៏​មិនដឹង​នោះ​ទេ​បើ​បែប​នេះ​ទាំង​មេ​ប៉ុស្តិ៍​នឹង​អធិការ​ស្រុក ក្រុង​នឹង​បញ្ឈ​មុខ​ក្នុង​ការ​ដក​ដំណែង​ព្រោះ​ដាក់​អស់លោក​ទៅ​អោយធ្វើ​ការងារ​បើ​មិន​ធ្វើ​ទេ​ដក​ចេញ​អោយ​អ្នក​ផ្សេង​គេ​ទៅ​ធ្វើ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ