ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បែក​ផ្ទះ​ពី​ឪពុក​ម្តាយ​: អ្នក​ត្រូវ​ពិចារណា​សំនួរ​ទាំងនេះ

4 ឆ្នាំ មុន

មនុស្ស​យើង​ម្នាក់​ៗ​តែងតែមាន​ពេល​មួយ​ដែល​ចង់​រស់នៅ​បែក​ផ្ទះ​ពី​ឪពុក​ម្តាយ និង​រស់នៅ​ដោយ​ឯករាជ្យ​ជា​មនុស្ស​ពេញវ័យ ។ មនុស្ស​មួយ​ចំនួន​ទៀត​ចាប់អារម្មណ៍​នឹង​ការ​រើ​ចេញពីផ្ទះ​ឪពុក​ម្តាយ ព្រោះតែ​ចង់​ស្វែងរក​ផ្ទះ​ដែល​នៅ​ជិត​សាលារៀន ឬ​កន្លែងធ្វើការ ដើម្បី​ជៀសវាង​ការ​ស្ទះចរាចរណ៍​ដែល​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។ សម្រាប់​អ្នក​ដែល​មក​ពី​គ្រួសារ​ធូរធារ និង​មាន​ឪពុក​ម្តាយ​ផ្គត់ផ្គង់​ឲ្យ​ជម្រើស​នេះ​មិនមែន​ជា​បញ្ហា​ធំ​ទេ…

មនុស្ស​យើង​ម្នាក់​ៗ​តែងតែមាន​ពេល​មួយ​ដែល​ចង់​រស់នៅ​បែក​ផ្ទះ​ពី​ឪពុក​ម្តាយ និង​រស់នៅ​ដោយ​ឯករាជ្យ​ជា​មនុស្ស​ពេញវ័យ ។ មនុស្ស​មួយ​ចំនួន​ទៀត​ចាប់អារម្មណ៍​នឹង​ការ​រើ​ចេញពីផ្ទះ​ឪពុក​ម្តាយ ព្រោះតែ​ចង់​ស្វែងរក​ផ្ទះ​ដែល​នៅ​ជិត​សាលារៀន ឬ​កន្លែងធ្វើការ ដើម្បី​ជៀសវាង​ការ​ស្ទះចរាចរណ៍​ដែល​កើត​ឡើងជា​រៀងរាល់ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ។

សម្រាប់​អ្នក​ដែល​មក​ពី​គ្រួសារ​ធូរធារ និង​មាន​ឪពុក​ម្តាយ​ផ្គត់ផ្គង់​ឲ្យ​ជម្រើស​នេះ​មិនមែន​ជា​បញ្ហា​ធំ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ផ្គត់ផ្គង់​ខ្លួនឯង មុន​ពេលធ្វើការ​សម្រេចចិត្ត​ខាងលើ​អ្នក​គួរតែ​យល់​ឲ្យ​ច្បាស់​សិន​ថា អ្នក​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​នេះ​ឬទេ ? សំណួរ​ខាងក្រោម គឺជា​សំណួរ​ដែល​អ្នក​គួរ​សួរ​ខ្លួន មុន​ពេល​សម្រេចចិត្ត​រើ​ចេញ ៖

១. តើ​អ្នក​អាច​បង់ថ្លៃ​ទឹក និង​ភ្លើង​ទេ ?
មុន​នឹង​រើ​ចេញ​អ្នក​ត្រូវ​តែ​ធានា​ថា អ្នកមាន​សមត្ថភាព​ក្នុង​ការ​បង់ថ្លៃ​ទឹក និង​ភ្លើង​ដោយ​ខ្លួនឯង​ជា​មុន​សិន ។ អ្នក​គួរតែ​រៀន​ចំ​គម្រោង​ចំណាយ​ប្រចាំខែ​សម្រាប់​ពេល​ដែល​អ្នក​រើ​ចេញ​ជា​មុន​សិន​ដូច​ជា ការ​ចំណាយ​លើ​សេវាកម្ម​សំខាន់​ៗ​ការ​ធ្វើ​ដំណើរ អាហារ និង​ថ្លៃ​ជួល ឬ​បង់​រំលស់​ជាដើម ។ អ្នក​ក៏​គួរតែ​ទុក​ថវិកា​មួយ​ចំនួន​សម្រាប់​វិបត្តិ​ផង​ដែរ ។
អ្នក​ត្រូវ​ចង​ចាំ​ថា ពេល​ដែល​អ្នក​រើ​ចេញ​មក​រស់នៅ​ខាងក្រៅ ការ​ចំណាយ​លើ​ការ​កម្សាន្ត​របស់​អ្នក​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ ព្រោះ​អ្នក​ត្រូវ​ចំណាយ​លើ​ថ្លៃ​សេវាកម្ម និង​របស់​សំខាន់​ៗ​ដទៃ​ជា​ច្រើន​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

២. តើ​អ្នកមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ជួល​ផ្ទះ និង​ប្រាក់​កក់​ឬទេ ?
ពេល​ដែល​អ្នក​រើ​ចេញ​អ្នក​ត្រូវ​តែ​មាន​ថវិកា​សម្រាប់​បង់​ខែ​ដំបូង​នៃ​លំនៅ​ដ្ឋា​ន​ដែល​អ្នក​ស្នាក់​នៅ ហើយ​ម្ចាស់ផ្ទះ​ភាគច្រើន​ក៏​តម្រូវ​ឲ្យ​អ្នក​បង់ប្រាក់​កក់​ដល់​ពួក​គេ​ផង​ដែរ​។ ដើម្បី​ធានា​ថា​មិន​មាន​បញ្ហា​ច្រើន​ពេល​ដែល​អ្នក​រើ​ចេញ​អ្នក​គួរតែ​រៀបចំ​ថវិកា​សម្រាប់​កក់ និង​ថ្លៃ​ជួល​ផ្សេង​ៗ​ជា​មុន​សិន ។

៣. អ្នក​រស់នៅ​ម្នាក់ឯង ឬ​ជាមួយ​មិត្ត​រួម​បន្ទប់ ?
ការ​មាន​មិត្ត​រួម​បន្ទប់ គឺជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​កាត់​បន្ថយថ្លៃ​ជួល​ផ្ទះ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ជ្រើសរើស​មិត្ត​រួម​បន្ទប់​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន​ព្រោះ មិត្តភាព​នឹង​បាត់បង់​យ៉ាង​លឿន ប្រសិនបើ​ស្ថាន​ការ​មិនល្អ ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ជ្រើស​មិត្ត​ដែល​អ្នក​ពិតជា​ជឿជាក់​ថា អ្នក​អាច​ទុកចិត្ត​បាន ដើម្បី​ការពារ​ខ្លួន​ពី​ស្ថាន​ការ​ដែល​មិន​អាច​មើលឃើញ​នា​ពេល​អនាគត ។

៤. តើ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន​លើ​គ្រឿង​សង្ហា​រឹម ?
ពេល​ដែល​អ្នក​រើ​ចេញ​ទៅ​រស់នៅ​ដោយ​ខ្លួនឯង ដំបូង​អ្នក​នឹង​ត្រូវ​ចំណាយ​ថវិកា ដើម្បី​ទិញ​គ្រឿង​សង្ហា​រឹម​ហើយ ។ ជម្រើស​មួយ​ដែល​អាច​ជួយ​សន្សំ​ថវិកា​បាន គឺ​ការ​ទិញ​គ្រឿង​សង្ហា​រឹម​ជជុស ឬ​យក​ពី​ឪពុក​ម្តាយ​របស់​អ្នក​មក ។ លុះដល់​ពេល​ដែល​អ្នក​សន្សំ​ថវិកា​បាន​ច្រើន​ហើយ​អ្នក​អាច​ងាក​ទៅ​ជម្រើស​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ​ដែល​អ្នក​ពេញចិត្ត​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ