ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ក្ដាមគ្រោង​គាប​អា​ក្ដាម​ស្រ​ង៉ែ​ជាប់​ខ្ទេច​មុខ​មួយ​ចំហៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធន់​យក្ស​ដឹក​ត្រី​១​គ្រឿង ខណៈ​បើកបរ​បត់​ស្តាំ​មិន​មើលមុខមើលក្រោយ​ក៏​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​នៅ​ទន្ទឹម​គ្នា​ខាងស្ដាំ​ខ្លួន ហើយ​គាប​ជាប់​គ្នា​បណ្តាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​នោះ​រង​ខូចខាត​ផ្នែក​ខាង​មុខ​ខាងឆ្វេង​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្ដ​ល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឬ​អ្នក​ជិះ​នៅ​ក្នុង​នោះ​ឡើយ ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធន់​យក្ស​ដឹក​ត្រី​១​គ្រឿង ខណៈ​បើកបរ​បត់​ស្តាំ​មិន​មើលមុខមើលក្រោយ​ក៏​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​១​គ្រឿង​ទៀត​ដែល​កំពុង​បើក​នៅ​ទន្ទឹម​គ្នា​ខាងស្ដាំ​ខ្លួន ហើយ​គាប​ជាប់​គ្នា​បណ្តាល​ឲ្យ​រថយន្ត​កូ​រ៉ូ​ឡា​នោះ​រង​ខូចខាត​ផ្នែក​ខាង​មុខ​ខាងឆ្វេង​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្ដ​ល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឬ​អ្នក​ជិះ​នៅ​ក្នុង​នោះ​ឡើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ចោម​ចៅ​៣ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-1600 ជា​រថយន្ត​ទ្រុង​ដឹក​ត្រី បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ហើយ​នៅ​មុន​ពេល​កើតហេតុរ​ថយ​ន្តេះ​បាន​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់​ស្តាំ​ចូល​តាម​ផ្លូវ​ភូមិ​ថ្នល់បំបែក និង​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ឆ្ពោះ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៣ ប៉ុន្តែ​អត់​មើលមុខមើលក្រោយ​ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​កូ​រ៉ូ​ឡា​ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2G-0426 ដែល​កំពុង​បើក​ស្រប​ទិស​គ្នា​និង​នៅ​ទន្ទឹម​គ្នា​នៅ​ខាងស្តាំ​ដៃ​បណ្តាល​ឲ្យ​គាប​ជាប់​គ្នា និង​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​សំណាង​ហើយ​ដែល​គ្មាន​អ្នក​រង​គ្រោះ​ហើយ​ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​បាន​ចុះ​ទៅ​សម្រួល​រាចរ​មិន​ឲ្យ​មានការ​កកស្ទះ បន្ទាប់​មក​ឲ្យ​ភាគី​ទាំង​២​សម្របសម្រួល​គ្នា​មួយសន្ទុះ​ទើប​ត្រូវរ៉ូវ​គ្នា​ដោយ​ខាង​ម្ចាស់​រថយន្ត​ដឹក​ត្រី​សុខចិត្ត​ចេញ​សំណង​ថ្លៃ​ជួសជុល​ទៅ​ឲ្យ​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា​ជា​ការ​បញ្ចប់រឿង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ