ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ខេត្ត​ប្រមូល​បាន​ជិត​២០០​​គីឡូក្រាម ​​ត្រៀម​ដុត​កម្ទេច​ចោល (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ត្រួតពិនិត្យ​ផ្ទាល់​លើ​វត្ថុ​តាង​បទល្មើស​គ្រឿងញៀន ដែល​ចាប់​យក​ពី​បុគ្គល​ក្រុម​ឧក្រិដ្ឋជន​រត់ពន្ធ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​រយៈពេល​កន្លង​មក ក្រោយ​ពី​កម្លាំង​នគរបាល​យុត្តិធម៌​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ក្នុង​គោលដៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ប្រទេស​ជិតខាង​។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ត្រួតពិនិត្យ​ផ្ទាល់​លើ​វត្ថុ​តាង​បទល្មើស​គ្រឿងញៀន ដែល​ចាប់​យក​ពី​បុគ្គល​ក្រុម​ឧក្រិដ្ឋជន​រត់ពន្ធ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​រយៈពេល​កន្លង​មក ក្រោយ​ពី​កម្លាំង​នគរបាល​យុត្តិធម៌​បង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ក្នុង​គោលដៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ប្រទេស​ជិតខាង​។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​អាជ្ញាធរ​ជាត​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ព្រះរាជអាជ្ញា ចៅក្រម និង​នគរបាល​យុត្តិធម៌​ទាំង​៥​ខេត្ត​។

ចំណែក​វត្ថុ​តាង​នៃ​បទល្មើស​គ្រឿងញៀន​ខា​លើ មាន​ទម្ងន់​សរុប​ទាំង​៥​ខេត្ត​ប្រមាណ​ជា​១៩០​គីឡូក្រាម ហើយនឹង​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ចំពោះ​មុខ​សាធារណៈ នា​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីលាន​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ