ធ្លាយរូបភាពនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ឃើញហើយពេញចិត្តស្តូក
គេហទំព័រ Sammobile ឱ្យដឹងថា កាលពីពេលថ្មីៗនេះខ្លួនបានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើនាឡិកាឆ្លាតវៃ Galaxy Watch Active…
គេហទំព័រ Sammobile ឱ្យដឹងថា កាលពីពេលថ្មីៗនេះខ្លួនបានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើនាឡិកាឆ្លាតវៃ Galaxy Watch Active…
គេហទំព័រ Sammobile ឱ្យដឹងថា កាលពីពេលថ្មីៗនេះខ្លួនបានបង្ហាញថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការលើនាឡិកាឆ្លាតវៃ Galaxy Watch Active 2 ដែលវាមានរយៈពេល ៤ ខែបន្ទាប់ពីការចេញលក់ Watch Active ។ ហើយឥឡូវនេះ Sammobile មានរូបភាពនាឡិកាឆ្លាតវៃថ្មីនេះទាំងសាច់ទាំងឈាមតែម្តង ដែលគេគិតថាវានឹងក្លាយជាអ្នកស្នងបន្តរបស់ Galaxy Watch គឺ Watch Active 2 ។
Watch Active 2 នឹងមានពីរទំហំគឺ 40mm និង 44mm ហើយចំពោះការរចនានឹងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងម៉ូដែលមុនដែរ ដែលបើតាមរូបភាពគឺមានការផ្លាស់ប្តូរមួយចំនួន ។
ជាឧទាហរណ៍ប៊ូតុង Home និង Power មានរាងមូលដែលមានវ័ណ្ដពណ៌ក្រហម ។ ផ្នែកខាងក្រោយនៃនាឡិកានេះក៏មានរូបរាងស្រស់ស្អាតផងដែរដោយមានរង្វង់មូលនៅជុំវិញឧបករណ៍វាស់ចង្វាក់បេះដូង ។
នាឡិកា Watch Active 2 ក៏នឹងមានប្រភេទ LTE បន្ថែមលើប្រភេទ Wi-Fi ហើយអ្នកអាចឃើញមានរន្ធម៉ៃក្រូហ្វូន និងដូចជាមានអូប៉ាល័រផងដែរ ។ កំណែ LTE នឹងមានថាមពលថ្ម 340 mAh ហើយម៉ូដែល Wi-Fi នឹងមានថាមពលថ្ម 237 mAh ៕
ប្រភព៖ sammobile , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ