ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ស្រី​មុំ នឹករលឹក​​​មិត្តភក្តិ និង​ទស្ស​និក​ជន​​នៅ​​ស្រុក​ខ្មែរ

4 ឆ្នាំ មុន

អ​តី​តារា​ភាព​ខ្មែរ​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ ​អ្នក​នាង សុខ ស្រី​មុំ បាន​បង្ហាញ​ក្តី​នឹង​រលឹក​យ៉ាង​ខ្លាំង​ទៅ​ដល់​មិត្តភក្តិ និង​ទស្សនិកជន​ខ្មែរ​ទាំងអស់ ​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​នាង បើ​ទោះបីជា​ពេល​នេះ​នាង​កំពុង​ផ្ញើ​វាសនា​រស់នៅ​សហរដ្ឋអាមេរិក​ក៏​ដោយ​ ។ ជា​ថ្មី​ម្តងទៀត​…

អ​តី​តារា​ភាព​ខ្មែរ​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ ​អ្នក​នាង សុខ ស្រី​មុំ បាន​បង្ហាញ​ក្តី​នឹង​រលឹក​យ៉ាង​ខ្លាំង​ទៅ​ដល់​មិត្តភក្តិ និង​ទស្សនិកជន​ខ្មែរ​ទាំងអស់ ​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​នាង បើ​ទោះបីជា​ពេល​នេះ​នាង​កំពុង​ផ្ញើ​វាសនា​រស់នៅ​សហរដ្ឋអាមេរិក​ក៏​ដោយ​ ។

ជា​ថ្មី​ម្តងទៀត​ អ្នក​នាង សុខ ស្រី​មុំ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ពេល​ចាប់ផ្តើម​ចូល​ខែ​ថ្មី នៃ​ខែកក្កដា នេះ​។ ជាមួយនឹង​រូបភាព​ខាង​នេះ​ អ្នក​នាង ក៏​បាន​ភ្ជាប់​សារ​ដោយ​ចូលរួម​រីករាយ​នូវ​ខែ​ថ្មី និង​ការ​សម្តែង​នូវ​ក្តី​នឹង​រលឹក​ដល់​មិត្តភក្តិ និង​ទស្សនិកជន​នៅ​ស្រុក​ខ្មែរ​ផង​ដែរ​។

យ៉ាងណា​តាម​រយៈ​សារ​នេះ​ គេ​សង្កេត​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​របស់​អ្នក​នាង សុខ ស្រី​មុំ ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ខំ​មិន ជាមួយនឹង​ការ​ឆ្លើយ​តប​នូវ​ក្តី​រលឹក​ដល់​រូប​នាង ខ​ណៈពេល​ដែល​មាន​ប្រិ​យ​មិត្ត​ខ្លះ​ក៏​បង្ហាញ​ក្តី​បំណង​ពី​ការ​ចង់​ឲ្យ​អ​តី​តារា​សម្តែង​រូប​នេះ ​វិល​មក​ស្រុក​ខ្មែរ​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ​។

គួ​រំលឹក​ថា អ្នក​នាង សុខ ស្រី​មុំ ជា​តារាភាពយន្ត​ខ្មែរ​ដ៏​ល្បី ដែល​បាន​ដើរតួ​សំដែង​ខ្សែភាពយន្តជាង១០០ រឿង ​។ បច្ចុប្បន្ន​នេះ អ្នកស្រី សុខ ស្រី​មុំ រស់នៅ​ឯសហរដ្ឋអាមេរិក ក្នុង រដ្ឋ​កាលី​ហ្វ​័រញ៉ា ជា​អ្នកចំរៀង​ទេសចរ​ណ៍ ។

អ្នក​នាង​គឺ​ជា​អតីត​តារាភាពយន្ត​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​ក្នុង​ប្រទេស​កម្ពុជា កាលពី​ចុង​ទសវត្សរ៍​ទី​៨០​និង​ទសវត្សរ៍​ទី​៩០ ​ដែល​មាន​ទេព​កោសល្យ​សម្ដែង​យ៉ាង​ស័ក្តិ​សមឥត​ខ្ចោះ​ក្នុង​ឈុត ក្រ​ម៉ាច់​ក្រ​ម៉ើ​ម រឡិក​រឡក់ ក្និកក្នក់ គួរ​ឱ្យ​ស្ងើច​សរសើរ​ ។

អ្នក​នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ដំបូង​ ជាមួយ​លោក ខៃ ចាន់​តារា ហៅ អ៊ួ​ក នៅ​ឆ្នាំ​១៩៩៣​ ។ ប៉ុន្ដែ​ពួក​គេ​ទាំង​ពីរ​ក៏​បាន​លែងលះ​គ្នា​ក្រោយ​ពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ បាន​ប៉ុន្មាន​ឆ្នាំ​ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ ។

នៅ​ឆ្នាំ​២០០០ អ្នកស្រី​បាន​ជួប​ជាមួយ​ស្វាមី​ក្រោយ​ ដែល​ជា​ជនបរទេស​មាន​អាជីព​ជា​ផលិតករ​ភាពយន្ដ​នៅ​សហរដ្ឋអាមេរិក​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ