ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​តុលាការ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​​៤​ដែល​ចាប់​បាន​ស្តែង​ៗ​ពេល​កំពុង​ភ្ជួរ​ដី

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​៤​នាក់​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជួញដូរ​ថ្នាក់​ញៀន ដែល​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សំណាក់​លោក សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​។…

ខេត្តបាត់ដំបង ៖ តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​៤​នាក់​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជួញដូរ​ថ្នាក់​ញៀន ដែល​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សំណាក់​លោក សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​។

លោក​សំ វិ​ឡុ​ង បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ បាត់ សា​ម៉ា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ វ៉ា​ន សា​រៀន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ៣-​ឈ្មោះ ប៊ុ​ន វិបុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៤-​ឈ្មោះ ប៊ុ​ន សារី​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ហើយ​ក្រុម​នេះ​រស់នៅ​ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

លោក​មេបញ្ជាការ​រូប​នេះ​បាន​បញ្ជាក់​ថា ក្រុម​នេះ​ត្រូវ​កម្លាំង​ជំនាញ​របស់​លោក​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩ មិថុនា ខណៈ​ដែល​ពួក​គេ​កំពុង​ភ្ជួរ​ដី​នៅ​ត្រង់​ចំណុច​ខាងក្នុង​បរិវេណ «​មជ្ឈមណ្ឌល​សុភមង្គល​» ដែល​ស្ថិត​ក្នុងភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ បើ​យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​មាន ១.​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា ICE (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់ មាន​ទម្ងន់​០,៤២​ក្រាម ២.​ត្រាក់ទ័រ​១​គ្រឿង ម៉ាក KUBOTA ពណ៌​ទឹកក្រូច ៣.​ទូរស័ព្ទ​ដៃ​៣​គ្រឿង​។

មន្ត្រី​ជំនាញ​បញ្ជាក់​ថា ក្រុម​នេះ​បាន​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅ​កន្លែង​ដែល​ពួក​គេ​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​នៅ​ចំណុច​ខាងលើ ទើបត្រូវ​កម្លាំង​ជំនាញ​ឃាត់​ទាំង​មនុស្ស ដកហូត​ទាំង​សម្ភារ​: ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​តែ​ម្ដង ហើយ​ពេល​នេះ​តុលាការ​កំពុង​សាក​សួរ​ជន​ទាំង​៤​នាក់​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ