ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន Apple ព្រមាន​លោក Trump ថា​ការ​បន្ថែម​ពន្ធ​ដូច​ជួយ​ចិន​ឱ្យ​ដុះស្លាប​ថែម

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ជម្រុញ​ឱ្យ​លោក Donald Trump…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ជម្រុញ​ឱ្យ​លោក Donald Trump បោះបង់​ចោល​ផែនការ​សម្រាប់​ការ​បន្ថែម​ពន្ធ​អា​មេ​រិ​កលើ​ទំនិញ​របស់​ចិន ។

សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​អាច​ដាក់​ពន្ធ​លើ​ផលិតផល​ដែល​មាន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ ប្រសិនបើ​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ។ ក្នុង​លិខិត​មួយ​ក្រុមហ៊ុន Apple បាន​ជំរុញ​ឱ្យ​សេត​វិមាន​ឱ្យ​ទម្លាក់​ចោល​ផែនការ​ពន្ធ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បាន​និយាយ​ថា ការ​តម្លើង​ពន្ធ​នឹង​ធ្វើ​ឱ្យ​គូប្រជែង​មាន​ស្លាប​បន្ថែម​។

ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹង​ថា ពន្ធ​ដែល​បាន​ស្នើ​នឹង​គ្របដណ្តប់​លើ​ផលិតផល​សំខាន់​ៗ របស់​ខ្លួន​រួម​មាន iPhone, iPad និង Airpods ព្រមទាំង​គ្រឿងបន្លាស់​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ជួសជុល​ឧបករណ៍​នៅ​អា​មេ​រិ​ក ។

ក្រុមហ៊ុន Apple បាន​និយាយ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​របស់​ខ្លួន ទៅ​កាន់​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Robert Lighthizer ថា ៖«​យើង​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​មិន​ដាក់​ពន្ធ​លើ​ផលិតផល​ទាំងនេះ​»​។

ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹង​ថា ពន្ធ​បន្ថែម​ទៀត​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ជា​សកល​របស់​ខ្លួន ។ ក្រុមហ៊ុន Apple បានឱ្យ​ដឹង​ថា​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន ដែល​រួម​មាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​កំពូល​របស់​ក្រុមហ៊ុន Huawei នឹង​មិន​មាន​ផល​ប៉ះពាល់​សំខាន់​ឡើយ ។

ក្រុមហ៊ុន​នេះ​បាន​សរសេរ​ថា​៖ «​ពន្ធ​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឱ្យ​មាន​ភាព​លំអៀង​ទៅ​នឹង​ការ​ប្រកួត​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង​នៅ​ទូ​ទាំង​ពិភពលោក​»​។

ក្រុមហ៊ុន Apple បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ជំរុញ​ឱ្យ​រដ្ឋបាល Trump បោះបង់​ចោល​ផែនការ​សម្រាប់​ការ​បន្ថែម​ពន្ធ​លើ​ទំនិញ​របស់​ចិន ដោយ​លើក​ឡើង​ពី​ហានិភ័យ​ចំពោះ​អាជីវកម្ម​និង​អ្នក​ប្រើប្រាស់​របស់​ពួក​គេ ៕

ប្រភព ៖ bbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ